CamNews

តន្រ្តី 

ទម្លាយអាថ៌កំបាំង បទ «បក្សីក្ងោកមាស» លោក អ៊ឹម សុងសឺម (Video Inside)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ហើយនូវបទចម្រៀង «បក្សីក្ងោកមាស» នោះ ប៉ុន្តែប្រហែលមិនដឹងពីប្រវត្តិនៃបទចម្រៀងនេះនោះទេ។ ថ្ងៃនេះ LookingTODAY សូមទម្លាយអាថ៌កំបាំងនេះជូនប្រិយមិត្តតាមរយៈ រៀមច្បងជើងចាស់មួយរូបដែលដឹងរឿននេះ សរសេររៀបរាប់អំពើប្រវត្តិដើម ដែលនាំឲ្យកើតមានបទ «បក្សីក្ងោងមាស»។

បទបក្សីក្ងោកមាស ច្រៀងដោយលោក អ៊ឹម សុងសឺម ជាបទចម្រៀងទី1រៀបរាប់ពីស្នេហាបែកបាក់រវាងប្ដីប្រពន្ធ គឺលោកអ៊ុំ សុផានុរក្ស ហៅយ៉ែល អ្នកវាយស្គ និង អ្នកស្រីហួយ មាស អ្នកចម្រៀងនិងជាអ្នកនិយាយល្ខោននិយាយប្រចាំវិទ្យុជាតិ ទស្សវត្តន៏ ៦០-៧០ ក្នុងន័យលោកអ៊ុំ សុផានុរក្ស ចោទអ្នកស្រីហួយ មាស ថាផឹកក្បត់ប្ដី រត់តាមប្រុស ដែលជាមន្ត្រីប៉ូលីសមានយសសក្ដិ មានលុយ ចោលទាំងកូនតូច។

អ្នកស្ដាប់បទនេះ បើមិនដឹងពីគោលបំណងរបស់អ្នកនិពន្ធ អ្នកច្រៀងទេ គឺបានត្រឹមតែពិរោះ ម្យ៉ាងប៉ុណ្ណោះ តែបើបានដឹងពីរឿងរ៉ាវពិតនៃខ្លឹមសារអត្ថន័យ អត្ថរសបទចម្រៀងវិញ គឺកាន់តែចូលចិត្តស្ដាប់ថែមទៀត ។ យ៉ាងហោចណាស់នៅមាន៥-៦បទទៀត ដែលសុទ្ធតែជាបទពិរោះៗពាក់ព័ន្ធទៅនឹងរឿងរ៉ាវស្នេហាបែកបាក់នៃគ្រួសារអ្នកសិល្បះមួយគូដូចជា បទ «ចិត្តខុសពីមុន» ច្រៀងដោយអ្នកស្រីហួយ មាស ផ្ទាល់ជាការឆ្លើយតបទៅនិងបទ «បក្សីក្ងោកមាស» បទ «ទួលគោក ទួលកម្ម» បទ «អណ្ដាតម្ដាយក្មេក» បទ «ឈាមខ្មៅមួយតក់» បទ «កូនយើងអាយុ៥ឆ្នាំហើយ» និងបទ «ផ្កាស្លារុះរោយ» ដែលគេស្ទើតែមិនដែលឮ នាពេលបច្ចុប្បន្ននេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh