នៅក្នុងប៉ុន្មានសតវត្សចុងក្រោយនេះ បើនិយាយពីការតុបតែងមានការវិវត្តន៏យ៉ាងខ្លាំង
មិនថា សណ្ឋាគារ ផ្ទះសម្បែង រមណីយដ្ខាន ភោជនីយដ្ឋាន ឬក៏កន្លែងកំសាន្តនោះទេ
អ្នកតុបតែងធ្វើយ៉ាងណា អោយមានលក្ខណៈប្លែក និងទាក់ទាញ។ តួយ៉ាងខាងក្រោម
នេះគឺជាភោជនីយដ្ឋានដែលមានការតុបតែងប្លែកជាងគេនៅលើលោក។ សូមប្រិយមិត្ត
អ្នកអានតាមដានទស្សនាទាំងអស់គ្នា៖
នេះគឺជាភោជនីយដ្ឋានមួយដែលមានទីតាំងនៅទីក្រុងតៃប៉ិ ។ ភោជនីយដ្ឋាននេះ ត្រូវបាន
ធ្វើការតុបតែងឡើង ដូចទៅនឹងមន្ទីរពេទ្យមួយអញ្ជឹង។ បើនិយាយពីឯកសណ្ឋានបុគ្គលិក
វិញ អ្នករត់តុស្រីពាក់ខោអាវដូចគិលានុបដ្ឋាយិកាអញ្ជឺងដែរ រីឯភេសជ្ជៈវិញត្រូវបានបំរើជូន
ភ្ញៀវដោយដាក់នៅក្នុងកែវពិសោធន៏ជាដើម។ គំនិតនេះត្រូវបាននឹកឃើញ ក៏ដូចជាបានការ
តុបតែងតាមម្ជាស់ហាងខណៈពេលដែលគាត់់ត្រូវបានសំរាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ
ក្នុងស្រុកមួយកន្លែង។
បើនិយាយពីភេសជ្ជៈវិញ ត្រូវបំរើជូនភ្ញៀវដោយដាក់នៅក្នុងកែវពិសោធន៏
ចំពោះរូបភាពនេះ វិញភេសជ្ជៈក៏ត្រូវបានបំរើជូនដោយដាក់នៅក្នុងម្ចុលសឺរាំង
ទន្ទឹមនិងភោជនីយដ្ឋានប្លែកខាងលើនេះ កីមានភោជនីយដ្ឋានមួយទៀតដែលមានការតុបតែង
គួរអោយទាក់ទាញ និងប្លែកផងដែរ។ ភោជនីយដ្ឋានខាងក្រោមនេះ មានឈ្មោះថា ភោជនីយ
ដ្ឋាន "ពន្ធនាគារ" ដែលម្ចាស់របស់វាជាតារាទូរទស្សន៏តៃវ៉ាន់ និងមានឈ្មោះថា Jacky Wu ។ ភោជ
នីយដ្ឋាននេះ ត្រូវបានតុបតែងឡើងសំរាប់បំរើជូនភ្ញៀវអ្នកញ៉ាំអាហារពេលល្ងាច ដោយនិងអាចមាន
អារម្មណ៏លោកអ្នកកំពុងញ៉ាំអាហារនៅក្នុងពន្ធនាគារអញ្ជឹងដែរ។
រូបភាពទាំងស្រុងនៅក្នុងភោជនីយដ្ឋាន "ពន្ធនាគារ"
ដោយ ៖ ចាន់ណា
ប្រភព ៖ chinive