CamNews

តារា 

ណាក់ ស្រីណា បដិសេធន៍ដំណឹងស្នេហ៍ បុរសអាណិកជន

ភ្នំពេញ៖ តារាសម្តែង និង ពិធីការិនីវ័យក្មេង សម្រស់ស្រស់សោភា កំពុងតែជោគជ័យក្នុង អាជីពសិ ល្បៈជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា ណាក់ ស្រីណា ថ្មីៗ នេះឮដំណឹងថា កំពុងមានបុរស អាណិកជនខ្មែរ-អាមេរិក ពេញចិត្តតាមស្រលាញ់ ចង់បាននាង ជាគូអនាគត។ ប៉ុន្តែដំណឹងនេះ ត្រូវបានម្ចាស់ខ្លួន ណាក់ ស្រីណា ចេញមុខបធិសេធថា ពុំមាន នោះទេ។

ផ្អែកតាមប្រភព និយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ជេញឈ្មោះ បានប្រាប់គេហទំព័រ Looking TODAY ឱ្យដឹងថា បច្ចុប្បន្ននេះមានបុរសអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក វ័យជាង៣០ ឆ្នាំម្នាក់ បានចេញចិត្ត និង ព្យាយាមតាមទាក់ទងសុំសេចក្តីស្រលាញ់ កញ្ញា ណាក់ ស្រីណា ។ មិនតែប៉ុណ្ណោះ បុរសម្នាក់នេះ ក៏ មានបំណងចង់រៀបការជាមួយស្រីស្រស់ ណាក់ ស្រីណា ទៀតផង។

ប្រភពបានបន្តថា អាណិកជនម្នាក់នោះ បានដាក់ចិត្តស្រទ្បាញ់ កញ្ញា ណាក់ ស្រីណា ជិតមួយ ឆ្នាំមក ហើយគ្រាន់តែដំបូងទ្បើយ បុរសម្នាក់នោះពុំហ៊ានចេញមុខសារភាពស្នេហ៍នោះទេ ទើប តែថ្មីៗនេះ ខណៈបុរសខាងលើ មកលេងស្រុកខ្មែរ ក៏បាននិយាយបើកចំហរ ប្រាប់ដល់មិត្តភក្តិ ដើម្បីឲ្យជួយរឿងនេះ។

ប្រាប់គេហទំព័រ LookingTODAY នៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នេះតារាសម្តែង និង ជាពិ ធីការិនីវ័យ២៤ឆ្នាំ កញ្ញា ណាក់ ស្រីណា បាននិយាយបដិសេធថា អត់មានរឿងនេះ ទេ ហើយខ្លួននាងផ្ទាល់ ក៏ពុំបានដឹងដែរ។

កញ្ញា ណាក់ ស្រីណា បញ្ជាក់ថា "កាលពីមុនធ្លាប់មានមែន ប៉ុន្តែឥទ្បូវនេះគ្មានទេ សូម្បីតែខ្លួនខ្ញុំ ផ្ទាល់ ក៏មិនទាំងដឹងផងហ្នឹង? ធម្មតាប្រសិន ជាមានមែននោះ ខ្ញុំប្រាកដជាដឹងខ្លួនឯងហើយ ។ កាលពីមុនគឺធ្លាប់មានគេទាក់ទងស្រទ្បាញ់មែន ហើយក៏មានអ្នកទូរស័ព្ទហៅ នាងឲ្យជួបដែរ ប៉ុន្តែកាលនោះ នាងបដិសេធ មិនទទួល ការស្រទ្បាញ់ និង ជួបនរណាទេ..!"។

តារាសម្តែង និងជាពិធិការិនី ដ៏ស្រស់ប្រិមប្រិយកញ្ញា ណាក់ ស្រីណា បានឈានជើង ចាប់យក អាជីពសិល្បៈក្នុងឆ្នាំ២០១០ ក្រោយពីបានប្រឡងជាប់ ចំណាត់ថ្នាក់លេខ១ផ្នែកពិធីការិនី ក្នុង កម្មវិធី "ពេជ្រកំពុងច្នៃ" របស់ស្ថានីយទូរសទស្សន៍អាស៊ីអាគ្នេយ៍ ។ បន្ទាប់ពីទទួលផ្លែផ្កា ពី សិល្បៈតារាសម្តែង ណាក់ ស្រីណា មួយរយៈចុងក្រោយនេះ កាន់តែបន្តខិតខំស្វះស្វែង សាង កេរ្តិ៍ឈ្មោះបន្ថែមទៀត ដើម្បីឱ្យមានការគាំទ្រកាន់តែច្រើនឡើង៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: star mc host khmer star nak sreyna