ប្រជាជនរបស់ប្រទេសនេះ អាចប្រើទូរស័ព្ទ ស្កេនកូដ QR ដើម្បីទិញទំនិញ សងថ្លៃលាងរថយន្ដ ឬរៃអង្គាសប្រាក់សម្រាប់កម្មវិធីមនុស្សធម៌ជាដើម នៅគ្រប់កន្លែង គ្រប់ពេលវេលា។
Sam Laing ជាប្រជាជនម្នាក់ នៅក្រុង Cape Town របស់ប្រទេសអាហ្វ្រិកខាងត្បូង អាចធ្វើឱ្យគេ
យល់ច្រឡំថា នាងគឺជាអ្នកឃោសនារបស់ក្រុមហ៊ុន នៅពេលនាងឧទ្ទេសនាមអំពីឧបករណ៍
ទូទាត់ប្រាក់នៅលើទូរស័ព្ទ។ តាមពិត នាងគ្រាន់តែជាមមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែល
កំពុង តែប្រើឧបករណ៍បច្ចេកវិទ្យាទូទាត់ប្រាក់ ជំនួសឱ្យការប្រើប្រាស់សាច់ប្រាក់។
អ្នកស្រី Sam Laing ជាអ្នកលក់ចល័តម្នាក់ នៅក្រុង Cape Town
អ្នកស្រី Sam Laing ថ្លែងថា ៖ “ខ្ញុំកំពុងប្រើ SnapScan។ វាអស្ចារ្យណាស់! ប្រសិនខ្ញុំបានឃើញនរ
ណាម្នាក់ កំពុងប្រើប្រាស់ SnapSan ខ្ញុំនឹងទិញទំនិញរបស់គេនោះភ្លាម បើទោះមិនត្រូវការទំនិញ
នោះ។ ខ្ញុំក៏ណែនាំម្ចាស់ហាងមួយចំនួន និងអ្នកលក់ចល័តខ្លះ ឱ្យងាកមកប្រើឧបករណ៍បច្ចេក
វិទ្យានេះ។ ជារឿងដ៏អស្ចារ្យ នៅពេលយើងមិនចាំបាច់យកក្រដាស់ប្រាក់ ឬប័ណ្ណឥណទាន”។
បណ្ដាមនុស្សដូច Sam Laing បានរួមចំណែកធ្វើឱ្យផ្ទុះឡើង នូវឧបករណ៍ទូទាត់ប្រាក់ចល័តក្នុង
ប្រទេសអាហ្វ្រិកខាងត្បូង។ ក្រៅពី SnapScan ប្រជាជននៅក្រុង Cape Town ក៏មានជម្រើសដទៃ
ទៀត ដូចជា FlickPay, Zapper, និង GustPay។
បណ្ដាអ្នកលក់ដែលប្រើប្រាស់ SnapScan នឹងត្រូវបានផ្ដល់ជូននូវកូដ QR មួយដែលតំណាងឱ្យ
គណនីរបស់ខ្លួន។ ចំណែកអ្នកទិញ នឹងត្រូវចុះឈ្មោះប្រើប្រាស់នៅលើឧបករណ៍ និងតភ្ជាប់ជា
មួយប័ណ្ណឥណទានរបស់ខ្លួន។ ក្រោយមក ពួកគេទូទាត់ប្រាក់ ដោយវិធីប្រើទូរស័ព្ទ ស្កេនកូដ
QR របស់អ្នកលក់ ហើយទទួលស្គាល់ការទិញដូរ ដោយកូដ PIN ឬស្នាមក្រយៅដៃ។ ការទទួល
ស្គាល់នេះ នឹងត្រូវបានផ្ញើទៅកាន់ទូរស័ព្ទរបស់អ្នកលក់។
ទីក្រុង Cape Town របស់អាហ្វ្រិកខាងត្បូង
Kohus Ehlers ដែលជាស្ថាបនិករបស់ SnapScan ឱ្យដឹងថា ៖ “គោលដៅរបស់ SnapScan គឺធ្វើ
យ៉ាងណា ឱ្យអ្នករាល់គ្នា អាចទូទាត់ប្រាក់តាមឧបករណ៍បច្ចេកវិទ្យា ដោយភាពរហ័ស ងាយស្រួល
និងសុវត្ថិភាព។ យើងខ្ញុំផលិតនូវឧបករណ៍នេះ ដើម្បីឱ្យសមស្របនឹងប្រភេទជំនួញទាំងអស់ តាំង
ពីបណ្ដាញលក់រាយខ្នាតធំ រហូតដល់អ្នកលក់បន្លែ ផ្លែឈើ ឬផ្កាចល័ត នៅតាមដងផ្លូវ”។
SnapScan ក៏ទទួលបានការយល់ព្រមពីអាជ្ញាធរក្រុង អនុញ្ញាតឱ្យអ្នកប្រើប្រាស់រថយន្ដ ម៉ូតូ ប្រើ
ឧបករណ៍ទូទាត់ប្រាក់ សម្រាប់ថ្លៃចត ហើយអ្នកត្រួតពិនិត្យកន្លែងចត ក៏ទទួលបានកូដរបស់
SnapScan ដើម្បីទទួលប្រាក់។ ចំណែកអ្នកលក់កាសែត ក៏ចាប់ផ្ដើមទទួលប្រាក់ តាមរយៈ Snap
Scan។
ការទូទាត់ប្រាក់ តាមទូរស័ព្ទ កំពុងប្រែក្លាយអាហ្វ្រិកខាងត្បូង ទៅជាប្រទេសគ្មានសាច់ប្រាក់
ការទូទាត់ប្រាក់ ដ៏ងាយស្រួលខាងលើនេះ បាននាំឱ្យប្រជាជន មានការចាប់អារម្មណ៍ជាខ្លាំង
ហើយវាក៏បានផ្ទុះឡើងនូវការនិយមថ្មី។ SnapScan បច្ចុប្បន្ន ត្រូវបានអ្នកលក់ប្រហែលជាង
១៤.០០០នាក់ ប្រើប្រាស់ នៅអាហ្វ្រិកខាងត្បូង ហើយ ក្នុងមួយសប្ដាហ៍ មានអតិថិជនរាប់ម៉ឺន
នាក់ ផ្ទេរប្រាក់ ឬទូទាត់ប្រាក់តាមរយៈឧបករណ៍នេះ។
យោងតាមរបាយការណ៍របស់ធនាគារ FNB (អាហ្វ្រិកខាងត្បូង) ក្នុងមួយខែ មានការទូទាត់ប្រាក់
តាមទូរស័ព្ទ ដោយប្រើឧបករណ៍ខាងលើ ប្រមាណជា ២៣០លានលើក។ ប្រជាជនអាហ្វ្រិកខាង
ត្បូង ហាក់ដូចកំពុងសប្បាយរីករាយនឹងវិធីទូទាត់ប្រាក់ដូចខាងលើនេះ ខណៈដែលអ្នកប្រើប្រាស់
ស្មាតហ្វូន បច្ចុប្បន្ន បានកើនដល់ពាក់កណ្ដាលនៃចំនួនប្រជាជនសរុប។
កាលពីខែកញ្ញាកន្លងទៅ Apple ក៏បានដាក់ឱ្យប្រើប្រាស់នូវឧបករណ៍ Apple Pay ដែលអនុញ្ញាត
ឱ្យអ្នកប្រើ iPhone អាចទូទាត់ប្រាក់ ដោយប្រើប្រព័ន្ធស្កេនក្រយៅដៃ។ SnapScan និង FlickPay
អះអាងថា ការវាយលុករបស់ Apple ក្នុងទីផ្សារអាហ្វ្រិកខាងត្បូង នឹងនាំមកនូវផលប្រយោជន៍រួម។
អាហ្វ្រិកខាងត្បូង នឹងក្លាយជាប្រទេសដែលគ្មានក្រដាស់ប្រាក់ ក្នុងពេលដ៏ខ្លីខាងមុខ ដោយសារ
តែប្រជាជន លែងប្រើប្រាស់ក្រដាស់ប្រាក់ ក្នុងការទូទាត់ ឬផ្ញើប្រាក់៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC