ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស huffingtonpost បានចេញ
ផ្សាយអោយដឹងថា នៅប្រទេសរុស្ស៊ីឯណោះវិញ ពោលគឺក្រុមនារីដល់ទៅ ១០១ នាក់ពិត
ជាបានធ្វើអោយពិភពលោក ក៏ដូចជាពិភពអ៊ិនធើណេត មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់
ពីពួកគេទទួលបានសមិទ្ធផលជោគជ័យមួយថ្មីនោះគឺ ការលោឆ័ត្រយោង ពីរយៈកំពស់
មួយដ៏ខ្ពស់ ដោយរំលេចចេញនូវរូបរាងផ្កាលើអាកាស។
គួរបញ្ជាក់ផងដែរថា ក្រុមនារីលោតឆ័ត្រយោង ដែលមានសមាជិកដល់ទៅ១០១ នាក់នេះ
មានឈ្មោះក្រុមហៅថា "Pearls of Russia" ពួកគេបានបំបែកឯកតទគ្គកម្មថ្នាក់ជាតិកាល
ពីថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីសំរេចបាននូវសមិទ្ធផលមួយនេះដ៏ជោគជ័យ។
យ៉ាងណាមិញ ប្រភពសារព័តមានដដែលបន្ថែមថា "Pearls of Russia" បានចេញធ្វើការ
លោតឆ័ត្រយោងរបស់ខ្លួន នៅឯទីក្រុងបុរាណ Kolomna ចម្ងាយប្រមាណ ៧០ ម៉ាយ ពី
ទីក្រុង Moscow ។
ហើយអ្វីដែលរឹតតែពិសេស និងអស្ចារ្យនោះគឺថា ការលោតឆ័ត្រយោងចុះ ដោយរំលេច
ចេញនូវរូបរាងផ្កានោះ នៅឯចំណុចកណ្តាល គឺត្រូវបានគេធ្វើឡើងដោយទុកចន្លោះទទេ
ដើម្បីជាការឧទ្ទិសស្នាដៃ ដល់មេក្រុមនារី ឈ្មោះ Irina Sinitsina ដែលបានស្លាប់បាត់បង់
ជីវិត នៅក្នុងឱកាសលោតឆ័ត្រយោងស្រដៀងគ្នានេះ កាលពីឆ្នាំមុនមកម្ល៉េះ ។ ដូច្នេះ ដើ
ម្បី អោយជ្រាបកាន់តែច្បាស់ "Pearls of Russia" មានសមាជិកនារីដល់ទៅ១០១ នាក់
ធ្វើវាបានយ៉ាងល្អយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ huffingtonpost