ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ចេញផ្សាយមុននេះបន្តិច អោយដឹងថា ក្រុមឧទ្ទាម ហាម៉ាស់ បានបដិសេធ ក៏ដូចជា ច្រានចោលនូវការពន្យាពេលបទឈប់បាញ់ សម្រាប់រយៈពេលបីថ្ងៃកន្លងមកនេះ ដោយនៅក្នុងនោះ បទឈប់បាញ់មួយនេះ គឺផុតកំណត់នាវេលា ព្រឹកថ្ងៃសុក្រនេះ ។
ក្រុមឧទ្ទាមដដែលនេះ បន្តអោយដឹងថា អ៊ីស្រាអែល បានបរាជ័យ ចំពោះជំនួបតម្រូវការរបស់ខ្លួន រួម ទាំងការតម្រូវអោយបើកឡើងវិញ នូវកំពង់ផែ តំបន់ហ្គាសា ។ ខណៈព្រឹកថ្ងៃ សុក្រនេះ វេលាម៉ោង ៨ ព្រឹក (ម៉ោងក្នុងស្រុក ប្រទេសប៉ាឡេស្ទីន) ជាពេលវេលាមួយបញ្ជប់ភ្លាមៗ នូវបទឈប់បាញ់ រយៈពេល ៧២ ម៉ោង ដើម្បីមនុស្សធម៌ ភ្លាមៗនោះ គេឃើញមានគ្រាប់រ៉ុកកែត ជាច្រើនគ្រាប់ បាញ់ហោះពីតំបន់ ហ្គាសា ចូលទៅក្នុងដែនអធិបតេយ្យភាព ប្រទេស ប៉ាឡេស្ទីន ដោយនៅក្នុងនោះ គេពុំ ទាន់បានឃើញ ប្រតិកម្មបាញ់បោះណាមួយ ត្រលប់មកវិញ ពីសំណាក់ កងកម្លាំងអ៊ីស្រាអែល នោះទេ ។
របាយការណ៍ បញ្ជាក់បានថា ក្រុមមនុស្ស មានគ្នាដល់ទៅ ១៩៤០ នាក់ បានស្លាប់ បាត់បង់ជីវិត ក្នុងអំ ឡុងពេលដែលមានការប៉ះទង្គិច រយៈពេល ៤ សប្តាហ៍កន្លងមកនេះ នៅក្នុងតំបន់ ហ្គាសា ។ ដោយ ឡែក មន្រ្តីជាន់ខ្ពស់ ប្រទេស ប៉ាឡេស្ទីន គូសបញ្ជាក់ថា យ៉ាងហោចណាស់ ពលរដ្ឋស៊ីវិល ប៉ាឡេស្ទីន ១៨៧៥ នាក់បានស្លាប់បាត់បង់ជីវិតចាប់តាំងពីមានប្រតិបត្តិការវាយប្រហារយោធា ពី ប្រទេស អ៊ីស្រា អែល ថ្ងៃទី ៨ កក្កដា មកម្ល៉េះ ។ យ៉ាងណាមិញ សេចក្តីរាយការណ៍ពីអង្គការសហប្រជាជាតិសរបញ្ជាក់ បានថា ១៣៥៤ នាក់ ដែលជាជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះ គឺជាជនស៊ីវិល ក្នុងនោះរួមមាន ក្មេង ៗចំនួន ៤១៥ នាក់ និងស្រ្តីភេទ ចំនួន ២១៤ នាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី