កាលពីម្សិលមិញ នេះសារព័ត៌មាន ក្នុងស្រុកមួយ របស់ អេស្ប៉ាញ បានបញ្ចេញ ព័ត៌មានថា តុលាកា កំពូលរបស់ ប្រទេសអេស្ប៉ាញ បានសើរើមើល ឯកសារ មួយចំនួន ដែលក្លឹប Barcelona បានផ្តល់ឲ្យ ដែលទាក់ទង ទៅនិងអំពើ ពុករលួយ របស់លោក នាយក Sandro Rosell ។
លោកនាយក Sandro Rosell ត្រូវបាន គណៈកម្មការ របស់ក្រុម Barcelona សង្ស័យ បន្ទាប់ពី លេចលឺ ព័ត៌មានថា Neymar ជាកីឡាករ ដែលថ្លៃ ជាងគេ ។ Barcelona ក៏ចាប់ផ្តើម សើរើ និងរកឃើញព័ត៌មាន មួយចំនួន ដែលអាចចោទ លោកប្រធាន Rosell ថាបាន ប្រព្រឹត្តិ អំពើពុករលួយ នៅក្នុងជំនួញ កីឡាករ Neymar ។ អនុប្រធានក្រុម Barcelona លោក Josep Maria Bartomeu និង Javier Faus បានជួបគ្នា ជាមួយនិង លោកប្រធាន Rosell ដើម្បីធ្វើ ការប្រជុំពិសេស មួយដែល មានលោក Albert Montagut ប្រធានផ្នែក ទំនាក់ទំនង លោក Antonni Rosich ដែលជា CEO និង Joanjo Castillo ដែលជា អនុប្រធាន ហើយក្រោមក ក៏បានលឺ ថាលោកប្រធាន Rosell បានលាឈប់ ពីតំណែង ។
ប្រសិនបើ លោក Rosell ត្រូវបាន តុលាការ ស៊ើបអង្កេត ឃើញមាន ទោសពី អំពើពុក រលួយនោះ លោកអាច និងជាប់ ពន្ធនាគារ ពី ១ ឆ្នាំ ទៅ ៨ឆ្នាំ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14