ព័ត៌មានអន្តរជាតិ ៖ កាលពីវេលាល្ងាច ម៉ោងជាង ៤ ម្សិលមិញនេះ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចុះផ្សាយអត្ថបទ សារព័ត៌មានរូបភាព ដោយដឹងថា នៅឯ ប្រទេស កូរ៉េខាងត្បូង ឯណោះវិញ សហរដ្ឋអាមេរិក និង រដ្ឋាភិបាល ក្រុងសេអ៊ូល នៅតែបន្តធ្វើសមយុទ្ធយោធារួមគ្នា ដដែល បើទោះជាមានករណីប្រឈមមុខដាក់គ្នា រហូតដល់ថ្នាក់ ផ្ទុះអាវុធ នៅឯទល់ដែនសមុទ្រ កាលពីព្រឹកថ្ងៃច័ន្ទ ម្សិលមិញនេះ រវាងប្រទេស កូរ៉េទាំងពីរ ក៏ដោយចុះ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា សមយុទ្ធយោធា រវាង សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងមួយនេះ គឺជាផ្នែកមួយនៃ សមយុទ្ធយោធា Foal Eagle ដែលត្រូវបានធ្វើឡើង នៅឯក្រុង Pohang ចាប់ពីថ្ងៃទី ៧ មីនា ដល់ ៧ មេសា ។
គួររំឭកថា ឧបទ្ទីបកូរ៉េ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានរកអោយឃើញថាស្ថានការណ៍ កាន់តែក្តៅឡើងៗ តួយ៉ាង មានតាំងពី ការផ្ទុះអាវុធប្រឈមមុខដាក់គ្នាថែមទៀតផងកាលពីព្រឹកថ្ងៃ ច័ន្ទ ម្សិលមិញនេះ នៅឯព្រំប្រទល់ដែន សមុទ្រ បន្ទាប់ពីកូរ៉េខាងត្បូង បានមាន ប្រតិកម្មតបត បក់ ទៅ វិញ ជាមួយ នឹងសកម្មភាព បង្កហេតុ របស់កូរ៉េខាងជើង ក្រោយពីបានធ្វើ សមយុទ្ធយោធា បាញ់គ្រាប់ពិត ចូលដែនទឹក អធិបតេយ្យភាពរបស់ខ្លួន ៕
អាន - ផ្ទុះអាវុធ ប្រឈមមុខ ដាក់គ្នា នៅឯព្រំប្រទល់ដែន សមុទ្រ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ