CamNews

ព័ត៌មានអន្តរជាតិ 

ចោរសមុទ្រ ៥ នាក់ ប្លន់នាវា ដឹកប្រេងជប៉ុន បានសម្រេច កាលពី យប់រំលងអាធា្រត្រ

ព័ត៌មានអន្តរជាតិ ៖ នាវាដឹកប្រេងម៉ាស៊ូត ចំនួន ២លានលីត្រ របស់ប្រទេសជប៉ុន ត្រូវបានចោរសមុទ្រ ជាបុរសមានគ្នា ៥នាក់ ប្លន់ ហើយកម្មករលើនោះ ៣នាក់  ក៏ត្រូវចាប់ជម្រិតផងដែរ កាលពី ថ្ងៃអង្គារ ទី  ២២ ខែមេសា ឆ្នាំ២០១៤ ពោលគឺនៅវេលាម៉ោង ១ រំលងអាធ្រាត្រ ។

                                       បញ្ជាក់ ៖ រូបភាព ឯកសារ ពីទំព័រស៊ិនហួរ

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ     ផងដែរថា  នាវាដឹកប្រេងខាងលើនេះ ធ្វើដំណើរ ពី ប្រទេស    សិង្ហបុរី  ទៅកាន់ប្រទេសមីយ៉ាន់ម៉ា    ហើយវាត្រូវបានចាប់ជម្រិត នៅចំណុចជិត ៣០ គីឡូ ម៉ែត្រ ពីតំបន់ ភូឡៅ គេតាម ភាគខាងលិច របស់ប្រទេសម៉ាឡេស៊ី ។

សូមបញ្ជាក់ថា នាវាដឹកប្រេងខាងលើនេះ   មានកម្មករជិះចំនួន  ១៨នាក់ ហើយ ៣នាក់ក្នុង ចំណោម ពួក គេ ត្រូវចោរចាប់ជម្រិត។ អាជ្ញាធរក្នុងតំបន់   កំពុងតែចេញប្រតិបត្តិការ ទាក់ទងទៅកាន់ ប្រទេស ជប៉ុន ព្រម ទាំងចេញកងកម្លាំងធ្វើការសង្គ្រោះនាវា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល & ស៊ិនហួរ


Tags: Int news Unt news Viral video Breaking news Malaysia Japan Ship Ferry