CamNews

មិនគួរឲ្យជឿ 

សេដ្ឋីចិត្តឆៅ បើកឡានទំនើប Hummer បុកអង្គរក្សខ្លួន កៀបជាប់ជញ្ជាំងស្លាប់ ព្រោះ បើកទ្វាររបងយឺតពេក

ស្ទើរតែមិនគួរអោយជឿ ៖ សេដ្ឋី ឥណ្ឌាមួយរូប ត្រូវបានជាប់ទោស ពីបទមនុស្សឃាតដោយចេតនា ក្រោយ ពីរូបលោក បំបោលរថយន្តទំនើប បុកអង្គរក្សរបស់ខ្លួន ។

ទំព័រ ប៊ីប៊ីស៊ី បន្តចុះផ្សាយអោយដឹងថា ៖ សេដ្ឋី Mohammed Nisham ត្រូវបាន  របាយការណ៍ បញ្ជាក់អោយ ដឹងថា បានបើករថយន្ត ទំនើប Hummer របស់ខ្លួន បំបោលបុក អង្គរក្សមួយរូប  មានឈ្មោះ Chandrabose ទៅផ្ទប់ជាប់នឹងជញ្ជាំង រួចធ្វើការវាយប្រហារគាត់បន្ថែមទៀត ដោយប្រើដំបងដែក ។


ស្ថិតនៅក្នុងវ័យ ៥០ ឆ្នាំ បុរសជាអង្គរក្ស ឈ្មោះ Chandrabose ក្រោយពីទទួលរងរបួសច្រើនកន្លែង និងធ្ងន់ ធ្ងរពេក គាត់ក៏បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃ   ច័ន្ទនេះ ។ សេចក្តីរាយ ការណ៍បញ្ជាក់អោយដឹងថា សេដ្ឋីចិត្តឆៅ វ័យ ៣៩ ឈ្មោះ លោក Nisham បានបើកការ វាយប្រហារ សម្លាប់ ដោយចេតនាទៅលើអង្គរក្សរបស់ខ្លួន ពីព្រោះ អង្គរក្ស រូបនោះ មានភាពយឺតយ៉ាង ក្នុងការមកបើកទ្វាររបង អោយរថយន្តរបស់គាត់ចូលផ្ទះ ក្នុងរដ្ឋ Kerala ប្រទេស ឥណ្ឌា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia India Int news Breaking news Unt news Hot news Breaking news Rape Japanese