ព័ត៌មានអន្តរជាតិ ៖ យោងតាមទីភ្នាក់ ងារព័ត៌មាន Reuters ចេញផ្សាយឱ្យដឹង នៅប៉ុន្មាននាទី មុន នេះថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានសម្រេចជ្រើសរើស និងតែងតាំង លោក អាស្តុន ខាត់ធឺ (Ashton Carter) អតីតមន្រ្តីជាន់ខ្ពស់មន្ទីរបញ្ចកោណ ធ្វើជារដ្ឋមន្រ្តី ការពារ ជាតិ សហរដ្ឋអាម៉េរិក នៅថ្ងៃសុក្រនេះ។ សូមជំរាបថា លោក Chuck Hagel រដ្ឋមន្រ្តីក្រសួង ការពារ ជាតិ អាម៉េរិក បានលាលែង ពីតំណែង នៅថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ខណៈដែលកំពុងមាន ភាព តានតឹង ជាមួយក្រុមឧទ្ទាម ISIS អុកឡុកពិភពលោក ៕
ប្រភព ៖ ដើមអម្ពិល រ៉យទ័រ ដឹហ្គាដៀន