ផ្ទាំងថ្ម Turnip គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាល ប្លែកភ្នែក ដែលមានទីតាំង
ស្ថិតនៅជាប់មាត់បឹង Huron មានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រនៅខាងជើងឆៀងខាង
កើត កំពង់ផែ Austin តំបន់ Michigan សហរដ្ឋអាមេរិក។
ផ្ទាំងថ្ម ដ៏ស្រស់ស្អាត និង ទាក់ទាញនេះ មានទេសភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតដោយ
សារតែ នៅលើផ្ទំាងថ្មីដ៏ធំនេះ មានដើមឈើជាច្រើនដុះនៅលើពី បង្កើតបានជាទិដ្ឋភាព
ដ៏ស្រស់បំព្រង គួរឱ្យចង់គយគន់។
ភ្ញៀវទេសចរជាច្រើនចូលចិត្តទៅកំសាន្តនៅតំបន់នេះ រីករាយនឹងការគយគន់ទេសភាព
នៅជុំវិញ ផ្ទាំងថ្មី Turnip ស្រូបយកខ្យល់អាកាសបរិសុទ្ធ ថតរូប និង ហែលទឹកលេង៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ amazingplacesonearth