CamNews

ព័ត៌មានអន្តរជាតិ 

អគ្គនាយករងរបស់ Facebook ធ្វើការអោយ Pinterest

ថ្មីៗនេះ អ្នកនាំពាក្យរបស់គេហទំព័រសង្គម Pinterest បានទទួលស្គាល់ថា អគ្គនាយករងរបស់
Facebook លោក Don Faul បានឈប់ពីការងារ ដើម្បីមកបម្រើការនៅអោយពួកគេ។ នៅឯ
ក្រុមហ៊ុន Pinterest លោក Don Faul នឹងធ្វើជាអ្នកនាំមុខនៃគម្រោងធំថ្មីមួយនេះ។

Don Faul បានចាកចេញពី Facebook នៅក្នុងពេលដែលក្រុមហ៊ុននេះទើបតែបានចូលរួមធ្វើ
សកម្មភាពនៅលើទីផ្សារភាគហ៊ុន តម្លៃហ៊ុនបានធ្លាក់ចុះជាបន្ដបន្ទាប់ ចំណែកសកម្មភាពទិញ
ដូរកម្មវិធី វិនិយោគ និងពាណីជ្ជកម្ម កំពុងត្រូវបានជម្រុងយ៉ាងខ្លាំងក្លា ដើម្បីអាចបង្កើនប្រាក់
ចំណូល ប្រាក់ចំណេញ និងដើម្បីបង្កើតទំនុកចិត្តដល់អ្នកវិនិយោគ។

Don Faul ចាកចេញពី Facebook

បើទោះជាចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ ៩០០លាននាក់ ប៉ុន្ដែប្រាក់ចំណូលដែលបាន
មកពីការផ្សាយពាណិជ្ជកម្មមិនបានដូចការរំពឹងទុករបស់ Facebook។ ក្រុមហ៊ុននេះក៏ជួបការ
បរាជ័យយ៉ាងធ្ងន់ធ្ងរនៅផ្សារហ៊ុន NASDAQ បន្ទាប់ពីបានចេញផ្សាយលក់ភាគហ៊ុន ជាលើក
ដំបូងដើម្បីទទួលបានទុនដ៏ច្រើន ដែលធ្វើអោយតម្លៃក្រុមហ៊ុននេះឡើងដល់ជាង ១០០ពាន់
លានដុល្លារ។

ហេតុអ្វីបានជា Faul ចាកចេញពី Facebook ? រហូតមកទល់នឹងពេលនេះ ពុំទាន់មានប្រភព
ណាមួយប្រកាសពីមូលហេតុនៃការចាកចេញនេះនៅឡើយ ប៉ុន្ដែ យោងទៅលើការដែល
លោក Faul បានចាកចេញពី Google កាលពីឆ្នាំ ២០០៨ ក្រោយមកក៏បានមកធ្វើការអោយ Facebook នោះ ក្រុមពាណិជ្ជករយល់ថា Faul ចង់រកទីកន្លែងមួយដែលខ្លួនអាចបញ្ចេញគំនិត
ច្នៃប្រឌិតដោយឡែក នោះគឺ Pinterest ជា គេហទំព័រសង្គមមួយ កំពុងតែទទួលបានការចាប់
អារម្មណ៍ច្រើន និងជាចំណុចកណ្ដាលរបស់ក្រុមអ្នកបច្ចេកវិទ្យា ទូរគមនាគម ក្នុងរយៈពេល
កន្លង។

គេហទំព័រសង្គមរ Pinterest

Tim Kendall (ឆ្វេងបង្អស់) និង Don Faul (ស្ដាំបង្អស់)

ថ្មីៗនេះដែរ គេហទំព័រសង្គម Pinterest ទទួលបានបា្រក់វិនិយោគចំនួន ១០០ លានដុល្លារ
ដែលនេះ បានធ្វើអោយតម្លៃរបស់ក្រុមហ៊ុននេះកើនឡើងដល់ ១,៥ពាន់លានដុល្លារ(ប៉ុន្ដែតម្លៃ
នេះស្មើត្រឹមតែ ១% នៃតម្លៃរបស់ Facebook តែប៉ុណ្ណោះ)។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីត្រៀមសម្រាប់ "ការប្រែប្រួល" របស់ខ្លួន គេហ
ទំព័រ Pinterest ក៏បានចាប់អារម្មណ៍ និងអូសទាញក្រុមអ្នកដឹកនាំរបស់ Facebook។ លោក Monetization (អគ្គនាយកផ្នែកយុទ្ធសាស្ដ្ររកប្រាក់) Tim Kendall និងប្រធានផ្នែកទូរគមនា
គមន៍របស់ Facebook គឺ Barry Schnitt ក៏បានទទួលស្គាល់ចំពោះការចូលធ្វើការអោយក្រុម
ហ៊ុន Pinterest។ ក្រៅពីនេះ ប្រភពមួយចំនួន ក៏បានអោយដឹងថា បុគ្គលិកមួយចំនួនផ្សេង
ទៀតក៏កំពុងមានបំណងចាកចេញពី Facebook ផងដែរ ដើម្បី "រួមដៃ" ជាមួយ Pinterest៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: Don Faul facebook