ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស reuters ដែលទើបតែ
បានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា មានឧបទ្ទេវហេតុដែន
អាកាសមួយបានកើតឡើង ពោលគឺ យន្តហោះអ្នកដំណើរ មួយគ្រឿងបានធ្លាក់ក្នុងអ័ព្ទក្រា
ស់នៅក្បែររដ្ឋធានីពាណិជ្ជកម្ម អាល់ម៉ាទី របស់កាហ្សាក់ស្ថានកាលពីថ្ងៃពុធ និង បានបែក
ទៅជាបំណែកតូចៗ នៅពេលដែលវាបុកដី បង្កឲ្យស្លាប់មនុស្សទាំងអស់២១នាក់ដែលនៅ
ក្នុងយន្តហោះ។
គួររំឭកផងដែរថា សេវាកម្មគមនាគមន៍កណ្ដាលរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន បាននិ
យាយក្នុងទ្វីតធើររបស់ខ្លួនថាជាច្រើនម៉ោងក្រោយមក ក្រុមជួយសង្គ្រោះ បានរកឃើញប្រ
អប់ខ្មៅយន្តហោះ។ បញ្ជីឈ្មោះដែលត្រូវការិយាល័យអគ្គព្រះរាជអាជ្ញាបោះពុម្ពផ្សាយបាន
បង្ហាញថា មានអ្នកធ្វើដំណើរ ១៦នាក់ និង ក្រុមអាកាសយានិក៥នាក់នៅលើយន្តហោះ ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា យន្តហោះ Bombardier Challenger CR
J-200 ដែលផលិតនៅប្រទេសកាណាដា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ឯកជន
កាហ្សាក់ស្ថាន SCAT ។ វាបានធ្លាក់នៅ ក្បែរភូមិ គីហ្ស៊ីលទូ ចម្ងាយ៥គ.មពីព្រលានយន្ត
ហោះ អាល់ម៉ាទី ។ អនុប្រធានមន្ទីរគ្រាអាសន្នក្រុង លោក យូរី អ៊ីលីយីនបានប្រាប់រ៉យទ័រ
នៅក្បែរកន្លែងកើតហេតុថា៖«មិនមាន អគ្គិភ័យឬផ្ទុះទេ ។ យន្តហោះដាំក្បាលចុះនិងបុកដី
តែប៉ុណ្ណោះ»៕
ដោយ ៖ រិទ្ធី
ប្រភព ៖ reuters