ការចេញទៅសម្ដែងរបស់កញ្ញា កុល ដាវី និង ឆៃ លីដាឡែន នៅប្រទេសកាណាដានោះ កុល ដាវី
ដូចជាវ៉ាដាច់ ឆៃ លីដាឡែន តែម្ដងដោយតាមប្រភពព័ត៌មានពីគេហទំព័រ Postkhmer ដែលគេបាន
ទទួលសារអេឡិចត្រូនិក ពីលោក ឃុន ដេវីដ ម្ចាស់ស្ប៉នស័រ ការសម្ដែង បានឲ្យដឹងថាមានបុរស
អាណិកជនខ្មែររស់នៅប្រទេសកាណាដា កំពុងតែអន្ទះសារង់ចាំទទួលដំណើរទៅដល់របស់តារា
សម្តែងសិចស៊ី កញ្ញា កុល ដាវី ហើយថែមទាំងត្រៀមធ្វើពិធីខួបកំណើតឲ្យនាង ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំ
សកល ២០១២-២០១៣ និងសូមនាងក្រេបរសជាតិស្រាក្រហមជាមួយគ្នា នៅក្នុងទីក្រុងម៉ុងរេអាល់
ទៀតផង។
ហើយបន្ថែមលើនេះលោក ដេវីដ ក៏បានប្រាប់ផងដែរថា មានមានបុរសខ្មែរអាមេរិកម្នាក់ឡើងយន្ត
ហោះស្កាត់ទៅជួប កុល ដាវី ដល់កាណាដាផងដែរ។ ជុំវិញបញ្ហានេះ កុល ដាវី ក៏បានប្រាប់ផងដែរ
ថាលោក ដេវីដ បានទូរសព្ទមកប្រាប់នាងអោយបានដឹងរឿងនេះផងដែរ។
តែយ៉ាងណានាង គ្រាន់តែបានប្រាប់ថា "ខ្ញុំដឹងត្រឹមតែថា មានបងប្អូនខ្មែរនៅកាណាដា កំពុងរង់ចាំ
ដំណើរទៅដល់របស់ពួកខ្ញុំ ហើយបងប្អូនខ្មែរយើងនៅទីនោះទាំងចាស់ទាំងក្មេង ក៏កំពុងត្រៀមស្វា
គមន៍ការចេញសម្តែងរបស់ខ្ញុំ និងកញ្ញា ឆៃលី ដាឡែនផងដែរ។ មួយទៀតអ្វីដែលខ្ញុំដឹងនោះ គឺបង
ប្អូននៅទីនោះ ពិតជាត្រៀមធ្វើកម្មវិធីសប្បាយៗជាមួយពួកខ្ញុំក្នុងថ្ងៃបុណ្យ ឆ្លងឆ្នាំនោះជុំពួកខ្ញុំមែន
ចំណែកថាមានបុរសត្រៀមចាំធ្វើខួបកំណើតឲ្យខ្ញុំ និងសុំក្រេបរសជាតិស្រាក្រហមជាមួយខ្ញុំនោះ
ខ្ញុំមិនបានដឹងទេ"។
នាង កុល ដាវី អះអាងថា៖ "ដំណើរទៅសម្តែងនៅប្រទេសកាណាដានេះ មិនត្រឹមតែបងប្អូនខ្មែរ
នៅកាណាដាទេ ដែលចង់ជួបមុខខ្ញុំផ្ទាល់ ក្នុងនោះនៅមានបុរសខ្មែរម្នាក់ទៀត រស់នៅប្រទេសអា
មេរិក ក៏ចង់ជួបមុខខ្ញុំផ្ទាល់ណាស់ដែរ ហើយបុរសម្នាក់នោះ ថែមទាំងឡើងយន្តហោះទៅជួបខ្ញុំ
នៅទីនោះ(ទៀតផង"៕
ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer