CamNews

តារា 

ឱក សុគន្ធកញ្ញា បង្ហើរបទ ចម្រៀង​ដឹង​គុណ​ជូន​ អ្នកម្តាយ (Video Inside)

ភ្នំពេញ៖ តារាស្រីដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហើរសំនៀងដ៏
ក្រអួនក្រអៅ តាមរយៈបទចម្រៀង បែបមនោសញ្ចេតនាមួយបទ ផ្ញើជូនអ្នកម្តាយរបស់នាង ក្នុងថ្ងៃ
បុណ្យអ្នកម្តាយ ដែលទើបតែកន្លងទៅថ្មីៗនេះ។

ជាការពិតណាស់ ទោះបីជា ឱក សុគន្ធកញ្ញា ជាតារាស្រីល្បីប្រចាំ ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែនាង
មិនដែលវាយឫក ទស្សនិកជន ឬ អ្នកគាំទ្រនោះទេ។ មិនតែប៉ុណ្ណោះនាងថែម ទាំងជាកូនស្រីកតញ្ញូ
ស្តាប់តាមបង្គាប់អ្នកម្តាយជានិច្ច ។ ជាក់ស្តែងកាលពីថ្ងៃទី ១២ ឧសភា ដែលត្រូវជាថ្ងៃបុណ្យ អ្នកម្តាយ
ផងនោះ ឱក សុគន្ធកញ្ញា ក៏បានបង្ហើរសំនៀង តាមរយៈបទចម្រៀងមួយបទ ដែលមានចំណងជើង
ថា "ចម្រៀងផ្ញើអ្នកម្តាយ"។

អត្ថន័យក្នុងបទចម្រៀងនោះ ឱក សុគន្ធកញ្ញា បានច្រៀងរៀបរាប់ ពីគុណដ៏ធំធេង មិនអាចកាត់ថ្លៃ
បានដែលម្តាយរបស់នាង ខិតខំចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់ធំ មិនថានឿយហត់ ឬមានការលំ
បាកយ៉ាងណានោះទេ។ នាងថែមទាំងប្រៀបធៀបម្តាយ ទៅនឹងគ្រាប់ពេជ្រ សម្រាប់បំភ្លឺផ្លូវ ឲ្យកូន
ទៀតផង។ អ្វីដែលធ្វើឲ្យកាន់តែ លន្លង់លន្លោចទៀតនោះ គឺនាងបានចម្រៀងសុំខមាទោស អ្នក
មានគុណ នូវកំហុសទាំងទ្បាយ ដែលនាងធ្លាប់ បានធ្វើកន្លងមក។

ជាមួយនឹងរូបថតជាច្រើនសន្លឹក ដែល ឱក សុគន្ធកញ្ញា បានបញ្ចូលក្នុងបទចម្រៀង ឃើញថានាង
ហាក់ដូច ជាមានភាពស្និទ្ធស្នាល និងរីករាយយ៉ាងខ្លាំង ជាមួយក្រុមគ្រួសារ របស់នាង។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ បទចម្រៀង "ចម្រៀងផ្ញើអ្នកម្តាយ" នេះ គឺមានលោក រ៉េតធី ដូណា
ដែលជាអតីតមិត្តប្រុសរបស់នាង ជាអ្នកនិពន្ធបទ ភ្លេងឲ្យនាងទៅវិញ ខណៈធ្លាប់មានព័ត៌មានថា
លោក រ៉េតធី ដូណា បានបែកបាក់ ជាមួយរូបនាង និងបានចាកចេញ ពីផលិតកម្ម រស្មីហង្សមាស
ទៅហើយនោះ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: oak sokun kanha entertainment khmer star