ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ដែលបានបញ្ចប់ការសិក្សា ពី សកលវិទ្យាល័យជាតិ តៃវ៉ាន់ បាន ចាក់សម្លាប់មិត្តស្រីរបស់ខ្លួន រហូតដល់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាង បានបដិសេធ ក្នុងការត្រូវរូវគ្នា វិញជាមួយនឹងគាត់ កាលពីថ្ងៃទី ២២ សីហា កន្លងទៅនេះ ។
ប្រភពសារព័ត៌មាន អាស៊ីវ័ន អះអាងអោយដឹងថា ជនដៃដល់ ជាបុរស អតីត មិត្តប្រុស ជនរងគ្រោះ លោក Zhang នាវេលាព្រឹកមួយនេះ បានទៅផ្ទះ អតីតមិត្តស្រីរបស់ខ្លួន ដើម្បីធ្វើការចរចារ មិនត្រឹមតែ ប៉ុណ្ណោះ បើតាមសេចក្តីរាយការណ៍ គូស បញ្ជាក់បន្ថែម អោយ ដឹងថា កាលពីពេលកន្លងទៅ គាត់ក៏ បានធ្លាប់ផ្ញើសារអេឡិចត្រូនិចអនាមិក ដោយបានភ្ជាប់នូវ រូប ថត អាក្រាតរបស់នាង ទៅអោយជនរង គ្រោះ ជាអតីតមិត្តស្រី របស់ខ្លួន ដូចគ្នាដែរ ។
នៅពេលដែល ជនរងគ្រោះ នាង Lin បានបដិសេធ ទៅនឹងសំណើ របស់លោកZhangសម្រាប់ការផ្សះ ផ្សាអោយត្រូវគ្នាវិញ លោក Zhang ក៏បានបែកគំនិត ប្រៀបបានទៅនឹង កម្រោល ចូល ពោល លោក បានចាក់អតីតមិត្តស្រីរបស់ខ្លួន ដល់ទៅ ៣៤ ដង ដោយបានប្រើកាំបិទ ចិត ផ្លែឈើ ។ ជនរងគ្រោះ នាង Lin បានស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម នៅ កន្លែងកើតហេតុ ដោយសារតែរបួស ធ្ងន់ធ្ងរខ្លាំងពេក ទៅលើសរសៃឈាមរបស់នាង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន