ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ឡាយលីក អោយដឹងថា គ្រោះ ថ្នាក់មួយករណី បានកើតឡើង នៅតាមបណ្តោយផ្លូវហាយវេ ខេត្ត Ontario ប្រទេស កាណាដា ដោយនៅក្នុងនោះ បានបណ្តាលអោយ រថយន្តខូចខាត អស់មិនស្ទើរ ដោយផ្តើមចេញពីការធ្វេស ប្រហែស ពេលកំពុងបើកបរ ពោល ប្រើប្រាស់ ទូរស័ព្ទដៃ ពេលកំពុងបើកបរ ។ ដោយឡែកពុំមាន សេចក្តីរាយការណ៍ ថាមានមនុស្សទទួលរងរបួសនោះទេ តែវាគឺជាអត្ថបទ សារព័ត៌មាន ចង់សរ បញ្ជាក់អោយដឹងពីហានិភ័យ ពេលកំពុងបើកបរ ពោល មិនត្រូវធ្វេសប្រហែសនោះទេ ព្រោះថាវា អាចនឹងនាំអោយមានគ្រោះថ្នាក់ ដល់អាយុជីវិត ក៏ថាបាន ដូចពាក្យស្លោកមួយតែងពោលថា ប្រ ហែសតែមួយវិនាទី ជីវីនឹងបាត់បង់ ។
បញ្ជាក់ ៖ គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ បើកបរដោយសុ វត្តិភាព ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជៀសវាង សេពគ្រឿងស្រវឺង រួចធ្វើការ បើកបរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយលីក