CamNews

ព័ត៌មានអន្តរជាតិ 

មន្ត្រី​​សាកល​វិទ្យា​ល័យ​​ចិន ត្រូវ​បាន​​បណ្តេញ​​ចេញ ពីមុខតំណែង បន្ទាប់ពីលេចធ្លាយរូបអាក្រាត

ព័ត៌មានអន្តរជាតិ ៖  មន្ត្រី​​សាកល​វិទ្យា​ល័យ​​ចិន Hefei​  ត្រូវ​បាន​​បណ្តេញ​​ចេញ​ បន្ទាប់ពី​
លេច​ធ្លាយ
រូប​​ថត​​ស្រាត​ ។

បើយោង​ទៅ​តាម​​ប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​ Asiaone ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ ទី​ 18 សីហា ឆ្នាំ
​​2012 បាន​ឱ្យ​ដឹង​ថា​ មន្ត្រី​សាកល​វិទ្យា​ល័យម្នាក់​​  និង​ប្រពន្ធ​​របស់​គាត់​ត្រូវ​បាន​បណ្តេញ​​ចេញ​ពី​មុខ​​
តំណែង​​​ បន្ទាប់​ពី​​លេច​ធ្លាយ​​រូប​ថត​​​ស្រាត​​តាម​ប្រព័ន្ធ​​ Online ។

បន្ទាប់ ​ពី​​បើក​ការ​ស៊ើប​អង្កេត​​លម្អិត​​​បាន​រក​ឃើញ​មាន​មនុស្ស ​2 ​នាក់​​ជាប់​ ពាក់​​ព័ន្ធ​នឹង​ករណី​នេះ​ គឺ
​លោក​​ Wang Yu  អនុ​លេខា​ធិការ​​គណៈ​កម្មា​ធិការ​​សម្ព័ន្ធ​​យុវ​ជន​កុំ​ម៉ុយ​​នីស្ត​ចិន​  របស់​​​​សាកល​វិទ្យា​
ល័យ Hefei និង​ប្រពន្ធ​​របស់​​គាត់​​ដែល​ជា​គ្រូ​បង្រៀន​​កម្រិត​​អនុវិទ្យា​ល័យ​​ ​ ត្រូវ​បាន​បណ្តេញ​​ចេញ​ពី
​មុខ​តំណែង ។

សាកល​វិទ្យា​ល័យ ​ Hefei   បាន​ប្រទះ​ឃើញ​រូប​ថត​​អសីល​ធម៌​ចំនួន  ​​181 ​​  សន្លឹក​​ដែល​ត្រូវ​​បាន​គេ​
បង្ហោះ​​​តាម​ប្រព័ន្ធ​​អ៊ីន​ធើ​ណេត បន្ទាប់​​មក​​ក៏​​ចាប់​ផ្តើម​​បើក​ការស៊ើប​​អង្កេត​​ជាបន្ទាន់​រួច​ហើយ​ក៏​  បាន​​
អះ​អាង​ថា លោក​ Wang Yu ពិត​ជា​​មនុស្ស​ដែល​ជាប់​ពាក់​ព័ន្ធ​​ទៅ​នឹង​​រូប​ថតទាំង​នេះ​ ។លោ​ក Wang
Yu  បាន​សារ​ភាព​​ថា បុរស​ពីរូប​​ទៀត​នៅ​​ក្នុង​រូប​ថត​​នោះ  មិន​មែន​​មេ​ដឹក​នាំ​​រដ្ឋា​ភិបាល​នៅ​ក្នុងតំបន់​​
Lujiang County ហើយ​ពួក​គេ​ពិត​ជា​មិន​ស្គាល់​​គ្នា​ទេ ។ ​ លោក​ Wang Yu  បាន​និយាយ​​ឱ្យ​ដឹង​​ទៀត​
ថា រូប​ថត​នេះ​ គឺ​ថត​នៅ​​ឆ្នាំ ​​2008 ក្នុង​អំឡុង​​ពេល​រៀប​ចំ​​ពី​ធី​ជប់​លៀង ។

សាកល​វិទ្យា​ល័យ​​ Hefei បាន​បើក​​កិច្ច​​ប្រជុំ​បន្ទាន់​​មួយ​ពី​ករណី​​នេះ​ដើម្បី​បញ្ជាក់​ពី​ក្រម​ សីល​ធម៌​​អប់​រំ
​​និង​ក្រម​សីលធម៌​​វិជ្ជា​ជីវៈគ្រូ​បង្រៀន ​រួច​ក៏​​សម្រេច​​ប​ណ្តេញ​​អ្នក​ទាំង​​ពីរ​អ្នក​​នេះ​ចេញ​ពី​មុខ​តំណែង ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Asiaone


Tags: international news strange entertainment