CamNews

តារា 

Megan Fox ចំណាយសរុបជាង ៦ ម៉ឺនដុល្លា ក្នុងការវះកាត់ តែនៅតែមិនត្រូវចិត្ត

បុរសគ្រប់រូបគិតថា Megan Fox គឺជាតារាម្នាក់ដែលមាន មុខមាត់ រូបរាង គួរអោយចង់សិចជាងតួរ
ណាៗទាំងអស់នៅក្នុងផលិតកម្មខ្សែភាពយន្ត។ ប៉ុន្តែសម្រាប់នាងផ្ទាល់ នាងគិតថានាងមិនទាន់
ត្រូវចិត្តនោះទេ។

Megan Fox កាលពីមិនទាន់វះកាត់កែសម្ផស្សឆ្នាំ ២០០៣

Megan Fox ធ្លាប់ចាក់ Botox ធ្លាប់វះកាត់ត្របកភ្នែក ធ្លាប់បូមថ្ពាល់ ធ្លាប់បាញ់ Laser សម្លាប់អាចម៍
រុយទួទាំងដងខ្លួន ធ្លាប់វះកាត់ច្រមុះ សាក់បបូរមាត់ សាក់ចិញ្ចើម និងធ្លាប់វះកាត់កែសម្ផស្សរាប់មិន
អស់ទៀតទើបនាំអោយនាងក្លាយជាតារាសិចស៊ីជាងគេប៉ុន្តែនាងបានប្រាប់ថា នាងមិនសូវជា
សប្បាយចិត្តនឹងរូបរាងរបស់នាងនោះទេ សូម្បីតែក្នុងរូបថតក៏មិនចង់មើលដែរ!

Megan Fox ក្រោយពេលវះកាត់ច្រើនដងក្នុងឆ្នាំ ២០១២ តែនាងនៅតែថាមិនស្អាត

ហើយបញ្ហានេះការពិតទៅនាងរអ៊ូរទាំមកច្រើនណាស់មកហើយប៉ុន្តែក្រោយពេលដែលបានដឹង
ថាលោក Michael Bay បានដកនាងចេញពីខ្សែភាពយន្តរឿង Transformers 3 កាលពីឆ្នាំទៅមិញ
បានធ្វើអោយនាងកាន់តែអន់ចិត្តនឹងសម្រស់របស់នាងថែមទៀត នាងប្រាប់ថា ការបាត់ខ្លួននាង
ចេញពីរឿង Transformers គឺជាបញ្ហាមួយធំសម្រាប់នាង ហើយហេតុផលតែមួយនោះគឺមានតែ
មកពីសម្រស់របស់នាងនេះឯង និយាយរួមទៅនាងដូចជាទុកសម្រស់ខ្លួនឯងដូចជាស្រត្រូវទៅ
ហើយ។

លោកគ្រូពេទ្យវះកាត់កែសម្ផស្ស Robert Guida បានប្រាប់ថាការពិតទៅ Megan នាងបានប្រើ
លុយអស់ជាង ៦០០០០$ ដើម្បីវះកាត់កែសម្ផស្សក្នុងបុន្មានឆ្នាំកន្លងមកនេះប៉ុន្តែអ្វីដែលនាង
ទទួលបានគឺគ្រាន់តែធ្វើអោយនាងមើលទៅចាស់ជាងមុនប៉ុណ្ណោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ skinnyvscurvy 


Tags: megan fox movie bra 2012