CamNews

រថយន្ត 

រថយន្ត Lexus RX 350 SUV ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ទំនើប តំលៃ ៣៩,៧៦០ដុល្លារ

រថយន្ត Lexus RX 350 SUV ម៉ូដែលថ្មី ឆ្នាំ២០១៤ បានបន្ថែម និង អភិវឌ្ឈខ្លួនឱ្យកាន់តែប្រសើរឡើង
មួយកម្រិតទៀត កាន់តែទំនើប និង កាន់តែងាយស្រួលបំផុត សំរាប់អតិថិជនប្រើប្រាស់។

រថយន្ត Lexus RX 350 SUV ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានផលិតឡើងជាមួយនឹងរូបរាងស្រដៀងគ្នា
នឹងម៉ូដែលចាស់ នៅតែស្រស់ស្អាត ដែលមានរូបរាងខាងក្រៅ  ត្រូវបានរចនាម៉ូដឡើងយ៉ាងប្រណិត
និង ទាក់ទាញយ៉ាងខ្លាំងមានរាងធំមាំធន់ និងបានផ្លាស់ប្តូរ នូវកៅអីអង្គុយខាងក្រោយថ្មី  និង ប្រព័ន្ធ
ហ្រ្វាំងថ្មី កាន់តែមានសុវត្ថិភាពខ្ពស់ ក្នុងពេលបើកបរ។ល។

ជាពិសេសរថយន្ត Lexus RX 350 SUV ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេក
វិជ្ជាដ៏ទំនើបនៅខាងក្នុង ដូចជា ប្រព័ន្ធគ្រប់គ្រង និង ការពារសុវត្ថិភាពពេលបើកបរ  ពោងសុវត្ថិភាព
នៅខាងមុខ និង ខាងក្រោយ និងពោងការពារសុវត្ថិភាព   ការពារក្បាលជង្គង់អ្នកបើកបរ។ មួយវិញ
ទៀតរថយន្តដ៏ប្រណិតនេះ​ បានបំពាក់ជាមួយនឹងឧបករណ៍ដ៏ទំនើបជាច្រើនទៀតអាចតភ្ជាប់ជាមួយ
នឹងទូរស័ព្ទ Iphone និងទូរស័ព្ទ Smart Phone ដទៃទៀត ទៅនឹងរយថន្តបានយ៉ាងងាយស្រួលសំរាប់
អ្នកប្រើប្រាស់ និង មានតំលៃ ៣៩,៧៦០ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ edmunds


Tags: car 2014 Lexus RX 350 SUV