CamNews

សំណើច 

សំណើច រឿង៖ រង្វាន់ ៥ពាន ដុល្លារ

នៅក្នុង​រម្យ​នី​យ​ដ្ឋាន មួយ​ចិញ្ចឹម​ក្រពើ​ជាច្រើន មាន​ភ្ញៀវ​ទេសចរណ៍ ចូលរួម​ទស្សនា​សត្វ​ក្រពើ យ៉ាងច្រើន​កុះករ ។ សត្វ​ក្រពើ រាប់​សិប​ក្បាល ត្រូវ​បាន​គេ​ចិញ្ចឹម ដាក់​នៅ​ក្នុង​អាង​មួយ​ដ៏​ធំ ។​
ថ្ងៃមួយ ក្នុង​ខណៈ​ពេល​ភ្ញៀវ​ទេសចរណ៍ កំពុង​ទស្សនា​សត្វ​ក្រពើ ស្រាប់តែ​មាន​បុរស​ម្នាក់​មក​ប្រកាស​ថា​"ដើម្បី លើកទឹកចិត្ត​ដល់​ភ្ញៀវ​ទាំងអស់ ដែល​បាន​ចូលរួម​ទស្សនា រម​នី​យ​ដ្ឋា​ន​យើងខ្ញុំ សូម​បង្កើត​កម្មវិធី​ពិសេស​មួយ​។ ប្រសិនបើ​លោក​អ្នកមាន សេចក្តី​ក្លាហាន​ហ៊ាន​លោត​ចូល​ទៅ ក្នុង​អាង​ក្រពើ ហើយ​អាច​ឡើង​មក​វិញ​បាន យើងខ្ញុំ​នឹង​ផ្តល់​រង្វាន់​ជូន​៥​ពាន់​ដុល្លា"។

មួយ​សន្ទះ​ក្រោយមក ស្រាប់តែ​មាន​បុរស​ចំណាស់​ម្នាក់ លោត​ចូល​ក្នុង​អាង​ក្រពើ ហើយ​គាត់​ស្រវា ឡើង​មក​លើ​វិញ​យ៉ាង​លឿន ដោយ​គ្មាន​គ្រោះថ្នាក់ អ្វី​កើតឡើង​ចំពោះ​គាត់​ឡើយ ។​
ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ទះដៃ អបអរសាទរ លើកទឹកចិត្ត​ចំពោះ​សេចក្តី​ក្លា​ហ៊ាន​របស់​គាត់ បន្ទាប់​មក​បុរស​ដែល​ជា​អ្នក​ផ្តល់​រង្វាន់ បាន​មក​ជិត​គាត់ ហើយ​និយាយ​ថា​"អូ! លោកពូៗ​មាន​សេចក្តី​ក្លា​ហ៊ាន ណាស់​ដូច្នេះ​ខ្ញុំ​សូម​ជូន​រង្វាន់​លោកពូ ៥​ពាន់​ដុល្លា"។​
ពូ​តប​ទាំង​សំលេង​ញ័រ​ថា៖​"ខ្ញុំ​អត់​ចង់បាន ៥​ពាន់​ដុល្លា​ទេ ខ្ញុំ​ចង់​រកមុខ​នរណា​ច្រាន​ខ្ញុំ​អ​ម្បិ​ញ​ម៉ិ​ញ"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke