រថយន្តស៊េរីថ្មីម៉ាក Kia Sorento KX-3 2.2D របស់ Verdict ជារថយន្តដែលបានរចនារូបរាង
ឲ្យមានលក្ខណៈមានអំណាច និងបំពាក់ដោយម៉ាស៊ីនស្អាតជាងមុន។ រថយន្ត Kia គឺជាប្រ
ភេទរថយន្តថ្នាក់ខ្ពស់ មានភាពស្រស់ស្អាត ដែលគួរឲ្យគយគន់ និងមានសម្ថភាពល្អក្នុងការ
គ្របគ្រងលំនឹងដៃចង្កូតបានល្អ។
ក្នុងការរចនាផ្នែកខាងក្នុងវិញមានលក្ខណៈពិសេសដូចជា កញ្ចក់ការពារកំដៅថ្ងៃ ប្រព័ន្ធ
បញ្ឆេះម៉ាស៊ីនដោយមិនប្រើសោរ ប្រព័ន្ធបញ្ជារដោយចុចប៉ះ (touchscreen) និងឧបករណ៍
បំពងសំលេងចំនួន ១០ ដែលមានកំលាំង ៤៩៥វ៉ាត់។ កៅអីអង្គុយមានផាសុខភាព ដែល
មានបីជួរ ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់។
ប្រព័ន្ធកង់ត្រូវបានរចនាឲ្យមានលំនឹងក្នុងការបើកបរ។ សូមបញ្ជាក់ថារថយន្តម៉ាក Kia
Sorento KX-3 2.2D នេះត្រូវបានគេចាត់ទុកជារថយន្តដែលអាចនាំលោកអ្នកឲ្យធ្វើដំណើរ
កំសាន្តបានគ្រប់រដូវកាល។ រថយន្តបានចេញលក់ហើយនៅក្នុងតំលៃ 35,000 ផោន៕
ដោយ៖ រិនដូ
ប្រភព៖ .autoexpress.