CamNews

តារា 

ពិតជាអស្ចារ្យណាស់ ១ គ្រាប់របស់ Fernando Torres ធ្វើឲ្យ Ronaldo ហ៊ានលុតជង្គង់មុខមហាជន

ព័ត៌មានកីឡា៖ ដូចអ្វីដែលធ្លាប់បានលើកឡើងម្ដងរួចមកហើយ កាលពីព្រឹកមិញ អំពីជំនួបប្រកួតគ្នារវាង​ក្រុមម្ចាស់ផ្ទះ Real Madrid ប៉ះជាមួយក្រុមភ្ញៀវ Atletico Madrid បានធ្វើឲ្យមានការស្រែកហ៊ោកញ្ជ្រាវ ស្ទើតែបិទមាត់មិនជិត របស់ទស្សនិកជន លើការបរាជ័យមួយដ៏គួរឲ្យខ្មាស់បំផុតរបស់ក្រុមម្ចាស់ផ្ទះ ត្រូវក្រុមភ្ញៀវ ចាប់ស៊ីតាំងតែពីតង់ទី១ នាទីទី ១ ដើមការប្រកួត ដោយកីឡាករ  Fernando Torres ធ្វើឲ្យ​ម្ចាស់បាល់មាសអាម៉ាសបំផុត។​

Cristiano Ronaldo ពិតជាមានការសោកស្ដាយជាខ្លាំង រហូតដល់ហ៊ានលុតជង្គង់ស្រែកខ្លាំងៗ​ ប្រាប់ទៅ​ដល់ក្រុមរបស់ខ្លួន​ថា គាត់ពិតជាមានការសោកស្ដាយជាខ្លាំង ដែលជួបប្រទះរឿងរ៉ាវបែបនេះ គាត់សុំការ​អភ័យទោសផង​ពីមិត្ដភក្ដិរួមក្រុម ថ្នាក់ដឹកនាំ និង អ្នកគាំទ្រទាំងអស់ ។ វាគឺជារឿងមួយដែលមិន​គួរ​កើតទាល់តែសោះ ស្ទើតែ មួយគាគមួយរយហើយសម្រាប់ Real Madrid ដែលប្រឈមមុខនិងរឿងបែប​នេះ ហើយកាន់តែសំខាន់ទៀតនោះ គឺការប្រកួតស្ថិតក្នុងទឹកដីរបស់ខ្លួនថែមទៀត​ ។ 

Cristiano Ronaldo បានបង្ហាញវត្ដមានមុនពេលប្រកួតយ៉ាងសង្ហាជាមួយពានរង្វាន់ បាល់មាស​ ទើបតែនឹងទទួលបាន​ថ្មីៗ ។ មិនត្រឹមតែប៉ុណ្ណោះទៀតទេ ទន្ទឹមនឹងចូលដល់ទីលានប្រកួត កីឡាករ ​Ronaldo ​​ទទួល​បានសម្លេងនៃការគាំយ៉ាងត្រហឹង ជាសញ្ញាបង្ហាញពីក្ដីស្រលាញ់គាំទ្រ ដល់កីឡាករ ប៉ុន្ដែពេល​ចាប់ផ្ដើមការប្រកួតភ្លាម ក្រុមបែជាត្រូវដៃគូរ ស៊ីភ្លាមៗដូចគ្នា​នៅនាទីទី ១ ហើយក៏ប្រែប្រួលសម្លេងនៃការ​ស្រែកហ៊ោដែរ ។ តែទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនៃការប្រកួតរវាងក្រុមទាំង ២ ទទួល​លទ្ធ​ផលគឺ ពិន្ទុ ២ គ្រាប់ស្មើគ្នា ។ 


អាន៖ ហួសចិត្ដ Real Madrid បានត្រូវក្រុមភ្ញៀវ Atletico Madrid ស៊ីចាប់តាំងពីនាទីទី ១ មិនដែលមាន (មានវីដេអូ)

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ watoday


Tags: Sport News Ronaldo