CamNews

កីឡា 

ហួសចិត្ដ Real Madrid បានត្រូវក្រុមភ្ញៀវ Atletico Madrid ស៊ីចាប់តាំងពីនាទីទី ១ មិនដែលមាន (មានវីដេអូ)

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ដ៏ជក់ចិត្ដ ស្ទើតែទប់អារម្មណ៍មួយកន្លែងមិនបាន រវាងក្រុម Real Madrid​ ប៉ះ​​ជា​មួយក្រុមភ្ញៀវ Atletico Madrid ក្នុងការប្រកួត SPANISH COPA DEL REY ។ 

ក្រុមម្ចាស់ផ្ទះ Real Madrid បិះតែនឹងបញ្ឈរភ្នែក ជាមួយនឹងការដូរដ៏ពេញចិត្ដ របស់ក្រុមភ្ញៀវ Atletico Madrid ក្នុងនាទីទី ១ បានសម្រេចភ្លាមៗ ១ គ្រាប់ដោយកីឡាករ Fernando Torres ធ្វើឲ្យកក្រើកពេញ​ទីលានប្រកួត ។​

១ គ្រាប់ដំបូងសម្រាប់តង់ទី ១ នាទីទី ១ ដោយកីឡាករ Fernando Torres ពិតជាធ្វើឲ្យអ្នកទស្សនាទប់​អារម្មណ៍​ចង់ស្រែកហ៊ោកញ្ជ្រៀវមិនបាន ជាពិសេស មិត្ដរួមក្រុម តែម្ដង ។ មិនត្រឹមតែធ្វើបានល្អក្នុងនា​ទីដំបូងនោះទេ Fernando Torres បានរកឃើញនូវគ្រាប់ទី ២ បន្ដទៀតនៅនាទីទី ៤៦ ដែលជាគ្រាប់ចុងក្រោយរបស់ក្រុម រហូតបញ្ចប់ការប្រកួត ។ រហូតបញ្ចប់ការប្រកួត  Atletico Madrid ទទួលបាន ២ គ្រាប់ដោយកីឡាករ Fernando Torres ។ 

ក្រលេកមកមើល Real Madrid វិញ បើទោះជាក្រុមត្រូវទទួលរងការវាយប្រហាខ្លាំងយ៉ាងណាក៏ដោយ ក្រុម​មិនបានបាក់ស្មារតីនោះឡើយ ដោយឡែក ក្រុមកាន់តែមានសេចក្ដីតស៊ូសងសិកឡើងវិញភ្លាមៗ​ផង​ដែរ នៅនាទីទី ២០ ដោយកីឡាករ Sergio Ramos និង គ្រាប់ចុងក្រោយដោយម្ចាស់បាល់មាសរដូវ​កាល ២០១៤ គឺ Cristiano Ronaldo ក្នុងតង់ទីទី ២ នាទីទី ៥៤ ។ ចុងបញ្ចប់នៃការប្រកួត ក្រុមទាំង​២ ទទួលបាន ២ គ្រាប់ស្មើគ្នា ។​


 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Atletico Madrid Real Madrid