CamNews

កីឡាអន្តរជាតិ 

ព្រឹត្ដិការណ៍បាល់ទាត់នៅអឺរ៉ុបនឹងមានការប្រែប្រួល ប្រសិនបើគ្មានវត្ដមាន Lionel Messi

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Chelsea បានអះអាងខ្លាំងៗដល់មហាជនថា Barcelona នឹងប្រែប្រួល សមត្ថភាពជាមិនខាន ប្រសិនជាក្រុមអវត្ដមាន Lionel Messi ។ 

ខ្សែប្រយុទ្ធជម្រើសជាតិ អាហ្សង់ទីន វ័យ ២៧ ឆ្នាំឈ្មោះថា Lionel Messi លេងក្នុងក្រុម Barcelona ហើយ​ធ្វើ​ឲ្យកក្រើកស្ទើរគ្រប់រដូវកាលនោះ បានត្រូវគេស្គាលថា គឺជាកីឡាករឆ្នើមបំផុតក្នុងក្រុម ដែលតែង​នាំសំ​ណាងឲ្យ Barcelona មិនតិចដងនោះទេ ។​ ហើយមិនត្រឹមតែប៉ុណ្ណោះ បើសូម្បីតែ លោក Jose Mourinho ក៏មានការកោតសរសើរនឹងសមត្ថភាពផងដែរ ។ 

លោក Jose Mourinho បានទទួចថា ក្នុងកំលុងពេល ១០ឆ្នាំ ប្រសិនជាគ្មានវត្ដមាន Messi នោះទេ ព្រឹត្ដិការណ៍​ប្រកួតបាល់ក្នុងទឹកដីអឺរ៉ុប នឹងមានភាពប្រែប្រួល ជាមិនខាន។ Barcelona លេចមុខខ្លាំងជាងគេ​ក្នុង​ព្រឹត្ដិការណ៍បាល់ប្រចាំនៅអឺរ៉ុប ដោយស្ថិតក្រោមការដឹកនាំរបស់ Frank Rijkaard, Pep Guardiola នឹង ​Luis Enrique ប៉ុន្ដែភាពលេចធ្លោទាំងនោះ ក៏ព្រោះតែ Messi ផងដែរ។ 

Chelsea ធ្លាប់បែកធ្លាយដំណឹងថា មានទំនាក់ទំនងផ្ទេរជើង Messi ចេញកាលពីដើមឆ្នាំ ២០១៥ ប៉ុន្ដែគ្រប់​យ៉ាងមិនបានសម្រេចនោះទេ ។​ហើយ​មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រុម បានបដិសេធទាត់​ចោល​នូវ ដំណឹងនោះផងដែរ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Chelsea ​ Messi