CamNews

តារា 

នាយ​កុយ និង​នាយ​ក្រឹម ​ចាប់ដៃ​កំប្លែង​រួមគ្នា​ឡើងវិញ

ជាង ១០ ឆ្នាំ​មកហើយ ដែល​នាយ កុយ និង​នាយ ក្រឹម បាន កំប្លែង​បែកក្រុម​គ្នា គឺ​នាយ​កុយ​មាន​
ក្រុម​កំប្លែង​មួយក្រុម និង នាយ​ក្រឹម​វិញ​ក៏​មាន​ក្រុម​ដែរ បើ​ទោះបីជា​ពួកគេ​មាន​ក្រុម កំប្លែង​រៀងៗ
​ខ្លួន ក៏​គោលដៅ​ពួកគេ​គឺ​ដូច​តែ​គ្នា​ទេ គឺ​កំប្លែង​ក្នុង គោលបំណង​ធ្វើឱ្យ​ទស្សនិកជន ខ្មែរ​ទាំង​ក្នុង
និង​ក្រៅ​ស្រុក បាន​សើច​សប្បាយ​រាល់​ចុង​សប្តាហ៍ ដែល​ប្រទេសជាតិ កំពុងតែ​មាន​សុខសន្តិភាព
ពេញលេញ​ក្រោម​ការដឹកនាំ​របស់​ប្រមុខ រាជរដ្ឋាភិបាល​របស់​យើង​។

យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ស្ថានីយ​ទូរទស្សន៍​បាយ័ន បានឱ្យដឹងថា នាយ​កុយ និង​
នាយ​ក្រឹម​នឹង​ចាប់ដៃ​គ្នា​កំប្លែង​ឡើង​វិញ​ជាមួយ​នឹង​តារា​កំប្លែង​រួម ​ក្រុម​ចាស់ៗ​ដទៃ​ទៀត​ដូចជា
យាយ​អឿន យាយ​យ៉យ តា​វីតាមីន​សេ នាយ​សង់​ស៊ី​ស​។ ប្រភព​នេះ​ក៏​បាន​ឱ្យដឹង​បន្ត​ទៀត​ថា
ដោយសារ​មាន​ការចង្អុលបង្ហាញ​ពី​ ថ្នាក់ដឹកនាំ​ក៏បាន​សំណូមពរ​ឱ្យ​នាយ​កុយ នាយ​ក្រឹម ចាប់ដៃ​
គ្នា​កំប្លែង​ឡើងវិញ​សម្រាប់​សម្ដែង​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​តែ​ មូយ​ប៉ុណ្ណោះ ដើម្បី​ចាប់ដៃគ្នា​
ទាក់ទាញ​ប្រជាប្រិយ​ឡើងវិញ ដែល​ប្រាកដ​ជា​ធ្វើឱ្យ​ទស្សនិកជន​សប្បាយ​សើច​ចុកពោះ​ដូច​គ្រា
​មុន ព្រោះ​ពួកគេ​សុទ្ធតែ​មាន​សមត្ថភាព​សម្តែង​ដូចគ្នា ពិបាក​នឹង​រក​ក្រុម​កំប្លែង​ណា​ប្រៀបធៀប​បាន
ឡើយ​បន្តាប់​ពី​ជាង ១០​ឆ្នាំ​មកហើយ ដែល​ពួកគេ​ប្រកាន់​នូវ​គោលជំហរ​សម្ដែង​តែ​ក្រុម​រៀងខ្លួនៗ
​ប៉ុណ្ណោះ​។

បើ​ពិត​ដូច្នេះ​មែន ការ​ចាប់ដៃ​គ្នា​ត្រឡប់​ជា​ថ្មី​របស់​នាយ​កុយ នាយ​ក្រឹម នឹង​ធ្វើឱ្យ​កក្រើក​ឆាក​បាយ័ន
​ជាថ្មី និង​ធ្វើឱ្យ​ទស្សនិកជន​រង់ចាំ​ទទួលយក​ទស្សនីយភាព​កំប្លែង​រួមគ្នា​នេះ​ដោយ​ អន្ទះសារ ។ ការ​
កំប្លែង​រួមគ្នា​នេះ នឹង​ចាប់ផ្ដើម​ឆាប់ៗ​នេះ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ
ឬ ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​រួច​៕

ដោយ៖ សិលា
ប្រភព៖ ហេបភីខេមបូឌា


Tags: neay kreum neay kuy entertainment khmer stars