CamNews

សម្រស់ 

កែសម្ផស្សស្អាតពេក ត្រូវគេបង្ខំឱ្យធ្វើ អត្តសញ្ញាណប័ណ្ណថ្មី

នៅកូរ៉េខាងត្បូង ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់កែសម្ផស្ស គឺសុទ្ធតែមានថ្វីដៃល្អ ប៉ុន្ដែ ប្រការនេះ
ក៏បានរុញច្រានឱ្យអតិថិជនមួយចំនួន ត្រូវប្រឈមនឹងបញ្ហាដែលពួកគេមិននឹកស្មានដល់ ព្រោះ
តែសម្រស់ ស្រស់ស្អាត ប្លែកពីមុន។

ជនជាតិបរទេសជាច្រើន បានជ្រើសរើសប្រទេសកូរ៉េខាងត្បូង ជាកន្លែងកែសម្ផស្សរបស់ខ្លួន
ក៏ប៉ុន្ដែ ពួកគេក៏ជួបនឹងការលំបាក នៅពេលកំពុងធ្វើដំណើរ វិលត្រឡប់មកស្រុកវិញ ដោយសារ
តែមុខមាត់ខុសប្លែកពីមុនទាំងស្រុង។ យោងតាមទំព័រសារព័ត៌មានកូរ៉េខាងត្បូង (Onboa និង
Munhwa) បានចុះផ្សាយថា មនុស្សកែសម្ផស្សជាច្រើន នៅកូរ៉េខាងត្បូង ត្រូវផ្ដល់ “ប័ណ្ណបញ្ជាក់
អំពីការវះកាត់កែសម្ផស្ស” ដល់អ្នកជម្ងឺ ដើម្បីឱ្យពួកគេ អាចឆ្លងដែនបានសម្រេច។ ក្នុង “ប័ណ្ណ
បញ្ជាក់អំពីការវះកាត់កែសម្ផស្ស” នេះ មានសរសេរអំពីលេខអត្តសញ្ញាណប័ណ្ណ របស់អ្នកជម្ងឺ ឈ្មោះរបស់មន្ទីរពេទ្យដែលអ្នកជម្ងឺបានមកព្យាបាល និងពេលវេលាដែលអ្នកជម្ងឺ បានស្នាក់នៅ
ក្នុងប្រទេសកូរ៉េខាងត្បូង។

ប៉ុន្ដែ បញ្ហាខាងលើ មិនមែនជារឿងចម្លែកទៀតនោះទេ នៅកូរ៉េខាងត្បូង។ កាលពីឆ្នាំ ២០០៩
មានអ្នកជម្ងឺស្រីជនជាតិចិន ចំនួន ២៣នាក់ បានជួបឧបសគ្គធំ នៅពេលពួកគេបានឆ្លងកាត់ ការ
វះកាត់កែសម្ផស្ស នៅទីនេះ។ ក្រុមអ្នកជម្ងឺទាំងនេះ បន្ទាប់ពីត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ក៏
បានវិលមកប្រទេសខ្លួន តែ ពួកគេ ក៏នៅតែត្រូវប្រឈមនឹងបញ្ហាលិខិតស្នាម។ ដោយសារតែ
មានមុខមាត់ខុសប្លែកពីមុនទាំងស្រុង ដូច្នេះ ពួកគេក៏អាជ្ញាធរ បង្ខំឱ្យធ្វើអត្តសញ្ញាណប័ណ្ណថ្មី ជា
បន្ទាន់។

មន្ដ្រីម្នាក់នៅព្រលានយន្ដហោះ Hongqiao ក្រុងសៀងហៃ បានឱ្យដងឹថា ៖ “ក្រោយពីពួកគេ
បានដោះវ៉ែនតា និងមួក យើងខ្ញុំឃើញថា មានចំណុចខុសប្លែកជាច្រើន និងមានស្នាមដេរ នៅ
លើផ្ទៃមុខ។ យើងខ្ញុំត្រូវត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីធានាថា មិនធ្វើឱ្យមានកំហុស”។

នៅកូរ៉េខាងត្បូង អាត្រានៃអ្នកទទួលសេវាកម្មវះកាត់កែសម្ផស្ស កំពុងតែកើនឡើងជាលំដាប់។ យោងតាមរបាយការណ៍របស់សមាគមនៃគ្រូពេទ្យវះកាត់កែសម្ផស្ស ឆ្នាំ ២០១៣ បានឱ្យដឹងថា
ក្នុងចំណោមមនុស្ស ៧៧នាក់ គឺមានម្នាក់ បានវះកាត់កែសម្ផស្ស៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Odditycentral


Tags: plastic surgeries South Korea Hongqiao