CamNews

ព័ត៌មានអន្តរជាតិ 

មេបញ្ជាការកំពូល ISIS ស្លាប់ក្នុងការវាយឆ្មក់អាហ្វហ្គានីស្ថាន

ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីអាមេរិក និងអាហ្គានីស្ថានបានឱ្យដឹង កាលពីថ្ងៃអាទិត្យថា មេបញ្ជាការកំពូលរបស់ក្រុម ISIS ត្រូវបានសម្លាប់ នៅក្នុងវាយឆ្មក់មួយ នៅអាហ្វហ្គានីស្ថាន ជាកន្លែង ដែលកងទ័ព Rangers ពីរនាក់ បានស្លាប់កាលពីខែមុន ។

មេបញ្ជាការលោក Abdul Hasib បានត្រួតត្រាសាខាក្រុម  ISIS -K ក្នុងតំបន់អាស៊ីខាងត្បូង  ជាក្រុម ដែលយកឈ្មោះតាមខេត្ត Khorasan ។

ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានឱ្យដឹងថា  Hasib  បាននៅពីក្រោយការវាយប្រហារបង្ហូរឈាមមួយ នៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ៨  ខែមីនា ជាថ្ងៃដែលខ្មាន់កាំភ្លើង បានក្លែងធ្វើជាគ្រូពេទ្យ សម្រុកចូលមន្ទីរពេទ្យយោធាមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៣០ នាក់ និងរងរបួស ៥០ នាក់។


ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមមន្ត្រីមន្ទីរបញ្ចកោណបាននិយាយថា Hasib បានបញ្ជាឱ្យពួកសកម្មប្រយុទ្ធ ISIS កាត់ក្បាលពួកព្រឹទ្ធាចារ្យក្នុងតំបន់ នៅចំពោះមុខក្រុមគ្រួសាររបស់ពួកគេនិងដឹកនាំការចាប់ជំរិតក្មេងស្រី និងស្ត្រី ដោយបង្ខំឱ្យពួកគេរៀបការ ជាមួយពួកសកម្មប្រយុទ្ធ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ផងដែរថា Sgt. Joshua Rodgers អាយុ ២២ ឆ្នាំ និង Sgt. Cameron Thomas អាយុ ២៣ ឆ្នាំត្រូវបានគេសម្លាប់ នៅក្នុងការប្រតិបត្ដិការក្នុងតំបន់មួយ កាលពីថ្ងៃទី ២៧ ខែមេសា នៅក្នុងខេត្តដាច់ស្រយាល Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។

សេចក្តីថ្លែងការណ៍បន្ថែមថា ពួកសកម្មប្រយុទ្ធ ISIS  ៣៥ នាក់ និងថ្នាក់ដឹកនាំមិនស្គាល់អត្តសញ្ញាណមួយចំនួនទៀត ត្រូវបានសម្លាប់ផងដែរ នៅក្នុងការបង្រ្កាបរួមគ្នា អាហ្គានីស្ថាន និងអាមេរិច។

កាលពីដើមខែនេះ កងកម្លាំងសហរដ្ឋអាមេរិក បានកំណត់គោលដៅ ទៅលើផ្លូវរូងក្រោមដីរបស់ក្រុម ISIS នៅក្នុងតំបន់មួយ នៅពេលដែល កងកម្លាំងនេះ បានទម្លាក់គ្រាប់បែកដ៏ធំបំផុត ដែលមិនធ្លាប់ប្រើ នៅក្នុងការធ្វើកូដកម្ម៕



ប្រែសម្រួល៖ សារ៉ាត


Tags: International news