Chicago ជាទីក្រុងមួយដែលមានឈ្មោះច្រើនដូចជា Windy City, Chi Town និងអ្នកអាចហៅ
ថាជាទីក្រុងអ្វីក៏បាន ជាទីក្រុងទីមួយនៃសហរដ្ឋអាមេរិកដែលមានសំណង់អាគារខ្ពស់កប់ពពក
មានប្រជាជនរស់នៅប្រមាណ ៣ លាននាក់ហើយជាទីក្រុងមួយដ៏ធំជាងគេក្នុងរដ្ឋ Illinois។
ទីក្រុងនេះគឺជាទីក្រុងពានិជ្ជកម្ម សិល្បះ និងវប្បធម៌ អ្នកដែលមានបំណងចង់ដើរកំសាន្ត
អាចទៅលេងបានព្រោះទីក្រុងនេះមានទីកន្លែងដែលត្រូវទៅជាច្រើនកន្លែងទាំង Shopping
Mall សារមន្ទី សួនឧទ្យាន និងទីកន្លែងជាច្រើនទៀត។