រថយន្ត Audi RS 5 ស៊េរីថ្មី ឆ្នាំ២០១៤ ត្រូវដាក់បង្ហាញ និង លក់ដាច់បំផុតនៅសហរដ្ឋអាមេរិក
ជានឹងការតុបតែង និង រចនាម៉ូដថ្មី មានរូបរាងស្រស់ស្អាត ជាងស៊េរីមុន។
រថយន្ត Audi RS 5 ស៊េរីថ្មី ត្រូវបានផ្លាស់ប្តូរនូវកំលាំងម៉ាស៊ីនតូចជាងមុន និងស៊ីសាំងតិចជាង
មុន។ រថយន្ត Audi RS 5 ម៉ូដែលម៉ូដែលថ្មីនេះ មានកំលាំងម៉ាស៊ីន ៤,២ មាន ៨ម៉ាស៊ីន អាច
បើកបរបានល្បឿន ១៧៤ម៉ាយ/ម និង បានបំពាក់ប្រព័ន្ធការពារសុវត្ថិភាព និង ឧបករណ៍កាន់
តែទំនើបនៅខាងក្នុង ដើម្បីបន្ថែមភាពងាយស្រួលមួយកម្រិតទៀតជូនអតិថិជន។
រថយន្ត Audi RS 5 ស៊េរីថ្មីឆ្នាំ២០១៤ នេះត្រូវបានបំពាក់ជាមួយនឹងអំពូលបំភ្លឺផ្លូវ LED អាចបំភ្លឺ
ផ្លូវបានឆ្ងាយ និងច្បាប់ល្អ និង មានតំលៃ ៦៩,៦០០ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ motortrend