CamNews

ព័ត៌មានអន្តរជាតិ 

ដេកគុក ៩ ខែព្រោះបើកឡានកិនប្រពន្ធ ទន្ទឹមនឹងមានជម្លោះ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស Happ-
ening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា​ បុរសពិ
កាភ្នែកម្នាក់ត្រូវបានចាប់ញ៉ាត់គុក  បន្ទាប់ពីគាត់បានបើកឡានកិនពីលើភរិយារបស់ខ្លួន​ ក្រោយ
ពេលមានជម្លោះជាមួយគ្នា ស្របពេលដែលគាត់បានផឹកស្រាអស់ ៥ ដបផងដែរ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ មានឈ្មោះថា Scott Law វ័យ ៣៣ ឆ្នាំ
និងភរិយាឈ្មោះ Suzanne Scawthon ។ ពួកគេទាំងពីរនាក់បានមានជម្លោះជាមួយគ្នានាពេលក
ន្លងមក​  ស្របពេលដែលមានជាតិអាកុលនៅក្នុងខ្លួន  បន្ទាប់ពីផឹកស្រាអស់  ៥ ដប ហើយនោះ
កំហឹងដែលកើតមានឡើងអំឡុងពេលមានជម្លោះនោះ  ក៏ចាប់ផ្តើមឆេះរោលរាល  ដែលឈាន
ទៅដល់បង្ករបួសស្នាម ដោយបុរសពិការភ្នែករូបនេះ បានបើកឡានកិនពីលើភរិយារបស់ខ្លួន។

ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចប្រចាំតំបន់  Gainsborough,
Lincs ប្រទេសអង់គ្លេស ដោយធ្វើការចាប់ឃាត់ខ្លួន បុរសជនដៃដល់ដែលត្រូវជាស្វាមី ស្របពេ
លដែលភរិយាត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈពេលដែលមានរបួសធ្ងន់។ គួររំឭកផងដែរថា
មកទល់នឹងពេលនេះ​ លោក Scott Law ត្រូវជាប់ពន្ធនាគារ ៩ ខែ ពីបទបង្ករបួសស្នាម និងបើក
បរក្នុងស្ថានភាពស្រវឹង៕

ដោយ ៖ ពិសិដ្ឋ


Tags: international news strange entertainment