ព័ត៌មានកីឡា៖ ប្រិយមិត្ដគាំទ្រ ក្លឹប Chelsea ជាច្រើននៅមិនទាន់មានភាព ភ្លឺស្វាងនឹងគោលបំណងរបស់ លោក Jose Mourinho នៅឡើយទេ ពីមូលហេតុដែល លោក សម្រេចចិត្ដផ្ទេរជើងប្រយុទ្ធពីក្លឹប Man United គឺកីឡាករ Radamel Falcao ក្នុងលក្ខខណ្ឌខ្ចីជើងនោះ។ រហូតមកទល់ពេលនេះ ភាពច្រើនពួកគេ ក៏នៅតែមិនពេញចិត្ដ និងការសម្រេចចិត្ដនេះដែរ ដូច្នេះហើយ ដើម្បីស្រាយចម្ងល់នេះឲ្យ កាន់តែច្បាស់ លោក Jose Mourinho ក៏បាន ចេញសេចក្ដីថ្លែងការណ៍ចុងក្រោយ ពីមូលហេតុដែល ក្លឹបសម្រេចផ្ទេរយក ខ្សែប្រយុទ្ធម្នាក់នេះ។
លោក Jose Mourinho បានថ្លែងប្រាប់អ្នកសារព័ត៌មានថា "កាលដែល កីឡាករ Radamel Falcao នៅក្នុងក្លឹប Porto គេគឺជាកីឡាករដែលលេងខ្លាំង តាមការមើលឃើញរបស់ខ្ញុំ ហើយពេលដែលគេដូរចូលមក Atletico គេក៏នៅតែលេងបានខ្លាំងដូចដើម ខណៈពេលនោះ ខ្ញុំគឺជាគ្រូបង្វឹកនៅក្នុងក្លឹប Real Madrid នៅឡើយ...ជាច្រើនឆ្នាំកន្លងទៅដែលខ្ញុំបាន កត់សំគាល់កីឡាកររូបនេះ រហូតដល់រដូវកាលចុងក្រោយគឺខ្ញុំបានមើលគេម្ដងទៀត កាលពីប្រកួតជាមួយ Man Unitd ខណៈដែលលេងក្នុងទឹកដី Stamford Bridge ខ្ញុំបាន ពិភាក្សាជាមួយ John Terry and Gary Cahill អំពីរូបគេដែល ហើយពួកគេក៏បានបង្ហាញផ្លូវថា ខ្សែប្រយុទ្ធរូបនេះគឺពិតជា ល្អមែន។ ក្នុងកំលុងពេលនៃការប្រកួត ជាមួយគេ កីឡាកររបស់យើង ពិបាក នឹងទប់ទល់ ខ្លាំងណាស់ ដែលនេះហើយគឺជាសក្ដានុពលពិតប្រាកដរបស់គេ ។ ខ្ញុំមិនចង់ ចង្អុុលបង្ហាញទៅកាន់ Man Unitd ដោយផ្ទាល់នោះទេ ពីព្រោះក្លឹបគេផ្សេង ក្លឹបយើងជារឿងផ្សេង" ។
Chelsea បន្ទាប់ពីវិលត្រលប់មកវិញពីដំណើទស្សនៈកិច្ចប្រកួត មិត្ដភាពក្នុងទឹកដីអាស៊ី ដោយប៉ះជាមួយ Thai All-Star XI និង Sydney FC មក ក្រុមបានកំពុងត្រៀមជើង ចូលប្រកួតក្នុងព្រឹត្ដិការណ៍ International Champions Cup ដោយប៉ះជាមួយ បីក្រុមខ្លាំងៗគឺ New York Red Bulls, PSG និង FC Barcelona ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 101greatgoals