CamNews

តារា 

ឃើញមុខក្មេងស្មានថា​អាយុតិច! ការពិតតួឈ្នានីនក្នុងរឿង "ហង្សបាក់ស្លាប" មានអាយុច្រើនមិនធម្មតា

ព័ត៌មានកំសាន្ត ៖ រឿង "ហង្សបាក់ស្លាប" ជំនាន់ទី ៣ មានអ្នកចូលរួមសម្តែងជាច្រើនដួង ប៉ុន្តែតួអង្គសំខាន់បំផុតនោះគឺមានតែ ៣ ដួងប៉ុណ្ណោះនៅក្នុងរឿងថ្មីនេះ គឺមានដូចជា នាង Bee Namthip នាង Kimmy Kimberly និងកំលោះមុខផ្អែម សម្បូរស្នេហ៍ លោក James Jirayu ។ 




តារាសម្តែងថៃទាំង ៣ ដួងនេះបានចាប់ដៃគូ ព្រមទាំងបញ្ចេញនូវសម្ថតភាពក្នុងសម្តែង រហូតធ្វើឲ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍មែនទែន ជាមួយនិងរឿង "บ่วงหงส์" ហៅ "ហង្សបាក់ស្លាប" ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ រូបសម្រស់ដែលមហាជនកោតសរសើរមិនដាច់ពីមាត់របស់តារាសម្តែងជើងចាស់ គឺនាង Bee Namthip ។ 


នាង Bee Namthip ត្រូវបានគេស្គាល់ថា​ ជាតួឈ្នានីនក្នុងរឿងភាគនេះ និងត្រូវជាម្តាយចុងរបស់ នាង Kimberly ព្រមទាំងស្រលាញ់មនុស្សប្រុសតែមួយទៀតផង ។ ឃើញមុខក្មេងស្មានថា​អាយុតិច ការពិតតួឈ្នានីនក្នុងរឿង "ហង្សបាក់ស្លាប" មានអាយុ ៣៤ ឆ្នាំទៅហើយ ។ នាងកើតនៅឆ្នាំ ១៩៨២ ព្រមទាំងជាតារាសម្តែងជើងចាស់​ ដែលមានទេពកោសល្យល្អឯក ធ្វើឲ្យអ្នកទស្សនាមិនចេះជិនណាយតែម្តង ៕





នេះគឺជារូបថតរបស់តួសម្តែងសំខាន់ទាំងក្នុងរឿង  "ហង្សបាក់ស្លាប" គឺមានដូចជានាង Bee Namthip, Kimberly និងលោក James Jirayu ។

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Bee Namthip Kimberly James Jirayu