CamNews

ភាពយន្ត 

វីរៈបុរសប៊ីល្លីលីន ដកស្រង់ចេញពីប្រលោមលោកដ៏ល្បីពីអ្នកដឹកនាំ Ang Lee ចាក់បញ្ចាំងហើយ (មានវីដេអូ)



មនុស្សម្នាក់ៗតែងតែមានលក្ខណៈផ្សេងៗពីគ្នា ទាំងការនិយាយស្តី និងកាយវិការ ទាំងនេះជាឥទ្ធិពលនៃបរិស្ថានជុំវិញខ្លួន សង្គម វប្បធម៌ និងអ្វីដែលពួកគេបានឆ្លងកាត់។

ជាក់ស្តែង រឿង វីរៈបុរសប៊ីល្លីលីន ជាខ្សែភាពយន្តដែលដកស្រងចេញពីប្រលោមលោកដ៏ល្បីល្បាញ ធ្លាប់ឈ្នះពានរង្វាន់ជាច្រើន ដែលមានខ្លឹមសារចេញពីឆាកជីវិតពិតៗនៃទាហានអាមេរិចដែលនៅមានជីវិត បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមនៅអ៊ីរ៉ាក់ ហើយត្រលប់មកវិញដើម្បីចូលរួមទិវា Victory Tour ក្នុងគោលបំណងដាស់ព្រលឹង និងការគាំទ្រសង្គ្រាម។ ភាពភ័យខ្លាច ដែលតាមបន្លាចដូចស្រមោលអន្ទោរតាមប្រាណ បានស្ថិតក្នុងព្រលឹងពលទាហានទាំងនេះ ក្នុងនោះក៏មានវត្តមាន Billy Lynn ផងដែរ។ ប៊ីល្លី ត្រូវបានគេចាត់ទុកថាជាវីរៈបុរស ពីព្រោះភាពក្លាហានរបស់គាត់ ក្នុងការរំដោះមិត្តរួមប្រយុទ្ធពីពួកឧទាមដោយមិនខ្លាចស្លាប់។ ប៉ុន្តែការប្រយុទ្ធនោះហើយ ជាការចងចាំមួយដ៏គួរឱ្យខ្លាចបំផុត ដែលតាមបំភ័យ បង្កើតជាក្តីស្រមៃគ្រប់ពេលវេលា។ ក្នុងស្ថានភាពនេះ ប៊ី្លល្លីត្រូវធ្វើការសម្រេចចិត្ត ថាតើត្រូវបន្តដំណើរត្រលប់ទៅធ្វើសង្គ្រាមនៅអ៊ីរ៉ាក់វិញ រឺក៏ត្រូវស្តាប់តាមបងស្រីទៅសំរាក់ព្យាបាលក្នុងមន្ទីរពេទ្យ។ តើអ្វីខ្លះដែលធ្វើឱ្យពួកទាហានទាំងនេះភ័យខ្លាច? តើជីវិតវីរៈបុរសប៊ី្លល្លីនឹងទៅជាយ៉ាងណា?


រឿងវីរៈបុរសប៊ីល្លីលីន ត្រូវបានដឹងសម្តែងដោយកំពូលអ្នកដឹងនាំរឿងដ៏ល្បីល្បាញគឺលោក Ang Lee ដែលធ្លាប់ឈ្នះពាន់ Oscar ចំនួន២ ដង និងឈ្នះពាន់រង្វាន់ជាច្រើនទៀតដូចជា Accademy Award Wins ចំនួន១២ដង Bafta Wins ១៤ដង និង Golden Glode Wins 9 ដង ពីរឿងដូចជា Life Of Pi, Brokeback Mountain, Crouching Tiger, Hidden Dragon និងមានរឿងជាច្រើនទៀត។ លោក Ang Lee អ្នកដឹកនាំរឿងឈ្នះពានរង្វាន់បីជំនាន់ បានបញ្ចូលចក្ខុវិស័យដ៏អស្ចារ្យ ទៅក្នុងភាពយន្ត Billy Lynn’s Long Halftime Walk ដែលយកលំនាំតាមប្រលោមលោកដ៏ល្បីល្បាញ និងលក់ដាច់បំផុត។ ខ្សែភាពយន្តនេះរៀបរាប់ពីទស្សនៈកូនទាហានវ័យ19ឆ្នាំឈ្មោះ Billy Lynn (តួថ្មីឈ្មោះពិត Joe Alwyn) និងកូនទាហានឯទៀតក្នុងកង Bravo ជាមួយគ្នាដែលបានក្លាយជា វីរបុរសបន្ទាប់ពីសង្រ្គាមដ៏ហិនហោចនៅអ៊ីរ៉ាក់ រួចត្រូវបានបញ្ជូនមកទឹកដីកំណើតវិញបណ្តោះអាសន្ន ក្នុងលក្ខណៈទេសចរអបអរជ័យជម្នះ។ តាមរយៈការស្រមៃហេតុការពីមុន ដែលធ្វើឱ្យទស្សនីយភាព តង់ទីមួយនៃការប្រកួតបាល់នៅទិវានៃការដឹងគុណរឹតតែពិសេសនោះ ភាពយន្តនេះបានលាតត្រដាង នូវអ្វីដែលបានកើតឡើងពិតប្រាកដចំពោះកងទាហាននេះ ដែលផ្ទុយពីការយល់ឃើញរបស់អាមេរិក។ ភាពយន្តនេះ ក៏មានការចូលរួមសម្តែងពីតារា Hollywood ល្បីល្បាញផងដែរ ដូចជា Garrett Hedlund, Kristen Stewart, Vin Diesel, Steve Martin, Chris Tucker, and Ben Platt ជាដើម។ លោក Lee បានប្រើបច្ចេកវិទ្យាថ្មី Ultra-High Frame Rate ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តខ្សែភាពយន្ត បង្កើតបានជាបទពិសោធន៍ឌីជីថលដ៏ធំ ដែលជួយឱ្យគាត់ ថតរឿងសង្គ្រាមតាមវិធីសាស្ត្រដែលមិនធ្លាប់មានពីមុន។ ចង់ដឹងថាជ្រាបច្បាស់ថាល្អមើលយ៉ាងណានោះកុំភ្លេចទៅទស្សនាក្នុងរោងភាពយន្តទាំងអស់គ្នាដែលចាក់បញ្ចាំងពីថ្ងៃទី៩ ខែវិច្ឆិកានេះតទៅជាប្រភេទ2D។

ទស្សនា Trailer នៅទីនេះ



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។






ប្រភព ៖ Westec Media Limited


Tags: Westec Movie Eddie The Eagle The Conjuring 2