ថៃ ៖ រាប់ចាប់តាំងពីដើមឆ្នាំ ២០១៨ មក តារាសម្តែងស្រីនាង Davika និងលោក Ter Chantavith ទាក់ទងគ្នាក្នុងន័យស្នេហា អស់រយៈពេលជិត ១០ ខែមកហើយ ។ ចំនែកឯភាពស្អិតរមួន និងផ្អែមល្អែម ក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់ផងដែរ ។
កាលពីប៉ុន្មានខែមុនគឺជាថ្ងៃខួបកំណើតរបស់ នាង Davika ហើយមិត្តភក្តិ អ្នកគ្រប់គ្រង ព្រមទាំងគូស្នេហ៍បានធ្វើការបង្កការភ្ញាក់ផ្អើលដល់តារាស្រីរូបនេះ ដោយរៀបចំនំខេកនិងរបស់ពិសេសៗជាច្រើនទៀត ។ ហើយនៅថ្ងៃទី ១៨ ខែកញ្ញា ខាងមុខនេះហ្វេនកំពុងចាំមើលជិតដល់ថ្ងៃខួបកំណើតលោក Ter Chantavith ថាតើស្រីស្អាត Davika មានអ្វីគួរភ្ញាក់ផ្អើលដល់មិត្តប្រុសនាងម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook