(អារ៉ាប់រួម)៖ បុរសម្នាក់ រស់នៅប្រទេសអារ៉ាប់រួម ត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ពីរកឃើញថ្នាំញៀនខុសច្បាប់ ប្រមាណ១២៨គ្រាប់ ដែលជននេះ លេបចូលក្នុងពោះ ដើម្បីយកទៅជួញដូរក្នុងប្រទេស។
ជនសង្ស័យឈ្មោះហៅថា A.K.K. ត្រូវប៉ូលីសចាប់ ដោយចោទពីបទជួញដូរថ្នាំ ហេរ៉ូអ៊ីន ពីប្រទេសប៉ាគីស្ថាន ក្នុងបំណងយកមកចែកចាយ ក្នុងទឹកដីអារ៉ាប់រួម។ ក្រោយពីដឹងថា ជននេះនឹងនាំចូលគ្រឿងញៀន មកក្នុងប្រទេស ប៉ូលីសជាច្រើននាក់ បានឈររង់ចាំនៅឯអាកាសយានដ្ឋាន រង់ចាំជនសង្ស័យមកដល់ ហើយពេលដែលប៉ូលីសឆែកឆេរ អ្នកដំណើរគ្រប់គ្នា ជនសង្ស័យហាក់ដូចជា មានអារម្មណ៍ភ័យខ្លាចដែរ ទើបគេត្រូវឃាត់ខ្លួន ដើម្បីសាកសួរតែម្តង។
A.K.K. សារភាពថា ខ្លួនបានលេបថ្នាំញៀន ១២៨គ្រាប់ចូលពោះ ហើយទើបប៉ូលីសបញ្ជូនគាត់ ទៅមន្ទីរពេទ្យ ដើម្បីវះកាត់ យកវាចេញវិញ ហើយក៏បានឃើញមាន ហេរ៉ូអ៊ីនប្រមាណ ១២៨គ្រាប់ពិតមែន។ ថ្នាំញៀនទាំង១២៨គ្រាប់នេះ បើគិតជាទឹកប្រាក់ គឺគេអាចលក់បាន $136,130 ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី