CamNews

តារា 

ដឹងថា ហេតុអីបានជាក្រុមអ្នកគាំទ្រ កោរសក់ដោយសារលោក Lee Min ho អត់?

ព័ត៌មានកំសាន្ត​ ៖ តារាសម្តែង Hallyu លោក Lee Min-ho នៅចុងបញ្ចប់លោកបានលើកឡើង អំពីការចុះបញ្ជីឈ្មោះធ្វើជាទាហានរបស់គាត់ ។ ហើយនៅក្នុងកិច្ចសម្ភាស៍នោះ គឹបានលើកឡើងកាលពីថ្ងៃសុក្រជាមួយនឹង ​ប្រព័ន្ធផ្សព្វផ្សាយសង្គម ។ 

ទោះបីជាមិនមានភ្នាក់ងារស្នើសុំសម្ភាស៍លោក Lee Min-ho អំពីការចុះឈ្មោះធ្វើជា ទាហានរបស់លោកក៍ដោយចុះ ប៉ុន្តែលោក Lee Min-ho នៅតែបានលើកយកការចុះឈ្មោះ ធ្វើជាទាហានរបស់លោកដោយខ្លួនឯងផ្ទាល់ដដែល ។ 


Lee Min-ho បាននិយាយថា មានអ្នកគាំទ្រម្នាក់ នាងបានកោរសក់របស់នាង ដើម្បីជាសញ្ញាថា នាងនឹងរង់ចាំសម្រាប់ខ្ញុំក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលជាទាហានមួយ ។

ខ្ញុំពិតជាត្រូវបានមានអារម្មណ៍ថា រំភើបជាមួយនឹង សកម្មភាពដែលមានសម្រាប់ខ្ញុំមែនទែន ។ ប៉ុន្តែជាអកុសលមិនទាន់មានសេចក្តីលម្អិតជាក់លាក់ដែលទាក់ទងនឹងការចូលធ្វើទាហាន ឬផែនការរបស់ខ្ញុំនៅឡើយទេ ។ ហើយសក់របស់នាងប្រហែលជាត្រូវបានដុះលូតលាស់ ត្រលប់មកវិញ ដូចគ្នា ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Lee Min-ho គាត់បានត្រលប់មកវិញជាមួយនឹង ខ្សែភាពយន្តរបស់លោក នៅក្នុងប្រទេសចិន ដែលមានឈ្មោះថា Bounty Hunters ដែលនឹងចាក់បញ្ចាំងនៅរោងភាពយន្ត នៅថ្ងៃទី ៩ នៅក្នុងខែ មិថុនា នាពេលឆាប់ៗនេះ​ ៕ 





 

ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ asiaone


Tags: Lee Min ho Hallyu Bounty Hunters