CamNews

តារា 

ទោះជួបគ្នាយឺតពេលបន្តិច ប៉ុន្តែស្នេហារបស់ Davika និងមិត្តប្រុស នៅតែផ្អែមល្អែមដដែល

ថៃ ៖ បន្ទាប់ពីព័ត៌មានត្រូវបានសាយភាយពេញប្រទេសថៃ លោក Ter Chantavith បានផ្តល់កិច្ចសម្ភាស៍ជាមួយនឹងអ្នកកាសែតថា លោកពិតជាចាប់អារម្មណ៍ជាមួយនាង Davika ហើយអ្នកទាំងពីរចាប់ផ្តើមទាក់ទងគ្នាស្ងាត់ៗនៅដើមឆ្នាំ ២០១៨ ។ 

ហើយនៅក្នុងទិវានៃសេចក្តីស្រលាញ់ លោក Ter Chantavith និងនាង Davika មិនបានជួបគ្នាទេ ព្រោះជាប់រវល់ការងាររៀងៗខ្លួននៅឯក្រៅប្រទេស ។ 

ប៉ុន្តែកាលពីថ្ងៃទី​ ២០ ខែកុម្ភៈ ម្សិលមិញនេះ តារាថៃទាំងពីរដួងនេះ បានធ្វើការចែករំលែកពេលវេលាដ៏ផ្អែមល្អែមរបស់ខ្លួន នៅលើគណនីអុិនស្រ្តាក្រាម ខណៈពេលដែលកំពុងតែទទួលទានអាហារពេលល្ងាច ពេលត្រលប់ចូលស្រុកថៃវិញជាមួយគ្នា ។ 

ទទ្ទឹមនឹងនេះផងដែរ មានអ្នកគាំទ្រជាច្រើនសប្បាយចិត្តយ៉ាងខ្លាំង​ នៅពេលដែលបានឃើញគូស្នេហ៍មួយគូនេះ ស្រលាញ់គ្នាបែបនេះ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Ter Chantavith Davika