ខាងក្រោមនេះ គឺជាបញ្ហាទាំងឡាយដែលនឹងកើតឡើង នៅពេលព្រះអាទិត្យបាត់ខ្លួនជារៀងរហូត ៖
១.លែងមានទំនាញពីព្រះអាទិត្យ
ភពទាំងឡាយនឹងឈប់ហោះហើរតាមគន្លងបច្ចុប្បន្ន ប៉ុន្តែពួកវានឹងហោះត្រង់ទៅមុខ។
២.ភាពងងឹតនឹងកើតឡើងរៀងរហូត
ជាមួយនឹងគម្លាតរវាងផែនដី និងព្រះអាទិត្យ និងល្បឿននៃពន្លឺ យើងនឹងនៅតែឃើញពន្លឺព្រះអាទិត្យ
ក្នុងរយៈពេល ៩នាទី មុននឹងអ្វីៗស្ថិតក្នុងភាពងងឹត។
៣.ព្រះចន្ទបាត់ខ្លួន (លែងមានពន្លឺ)
ព្រោះតែលែងមានព្រះអាទិត្យដើម្បីជះពន្លឺលើព្រះចន្ទ ដូច្នេះ យើងនឹងលែងមើលឃើញព្រះចន្ទ។
ប៉ុន្តែ យើងនៅតែមើលឃើញតារានៅលើមេឃ ព្រោះវាគឺជាប្រភពនៃពន្លឺ។
៤.សីតុណ្ហភាពចុះត្រជាក់
សីតុណ្ហភាពបច្ចុប្បន្ន គឺ ២៩អង្សាសេ។ ព្រះអាទិត្យបាត់ខ្លួន នឹងធ្វើឱ្យសីតុណ្ហភាពផែនដី ត្រូវធ្លាក់
មកនៅត្រឹម -១២៣អង្សាសេ ក្រោយរយៈពេល២ខែ ហើយវានឹងចុះដល់ ១៩៨អង្សាសេ ក្រោយ
ព្រះអាទិត្យបាត់ខ្លួន ៤ខែ។
៥.អតិសុខុមប្រាណនៅតែមានជីវិត
ពួកវានៅតែអាចរស់នៅបាន ដោយសារមានកំដៅពីស្នូលផែនដី ប៉ុន្តែ អតិសុខុមប្រាណភាគច្រើន
នឹងដាច់ពូជ។
៦.ដំណោះស្រាយតែមួយគត់
មនុស្សអាចប្រើនាវាមុជទឹកដើម្បីរស់នៅក្នុងបាតសមុទ្រដែលជ្រៅបំផុត ជាកន្លែងដែលនៅមាន
កំដៅ ឬមួយបង្កើតកន្លែងរស់នៅដោយឡែក។
៧.លែងមានរស្មីសំយោគ
រុក្ខជាតិទាំងឡាយនឹងមិនអាចធ្វើរស្មីសំយោគ និងមិនអាចបញ្ចេញអ៊ុកស៊ីហ្សែន នៅពេលមិន
មានពន្លឺរបស់ព្រះអាទិត្យ។ ប៉ុន្តែ បរិយាកាសផែនដីនៅតែមានអ៊ុកស៊ីហ្សែនគ្រប់គ្រាន់ក្នុងរយៈ
ពេលខ្លី។
៨. បណ្ដាសត្វដែលស៊ីសាច់ស្អុយនឹងរស់បានយូរ
សត្វមានជីវិតផ្សេងៗនឹងងាប់ជាបន្តបន្ទាប់ ប៉ុន្តែ វាជាចំណីរបស់សត្វដែលស៊ីសាច់ស្អុយ ហើយ
លទ្ធផល សត្វដែលស៊ីសាច់ស្អុយនឹងរស់បានយូរ។
៩.ផ្ទៃទឹកសមុទ្រនឹងប្រែក្លាយជាទឹកកក
សត្វសមុទ្រដែលនៅជ្រៅជាងគេ អាចរស់នៅបានយូរ ព្រោះវានៅជិតស្នូលផែនដី ជាកន្លែង
ដែលនៅមានកំដៅ និងកន្លែងដែលទឹកមិនទាន់កក លើកលែងតែផ្ទៃខាងលើនៃទឹកសមុទ្រ។
១០.នៅលើផែនដី មានតែដើមឈើធំៗ
បណ្ដារុក្ខជាតិធំៗ មានលទ្ធភាពរស់បានពីរបីទសវត្សរ៍ ដោយមិនចាំបាច់មានការសំយោគរស្មី។
១១.បរិយាកាសផែនដីត្រូវបំផ្លាញទាំងស្រុង
នៅពេលទឹកសមុទ្រកកជាទឹកកកទាំងស្រុង សីតុណ្ហភាពរបស់ផែនដីនឹងនៅត្រឹម -២៤០អង្សាសេ
ពេលនោះ បរិយាកាសផែនដីនឹងត្រូវបំផ្លាញ វិទ្យុសកម្មពីអវកាសនឹងហូរចូលបរិយាកាសផែនដី
ហើយមនុស្ស សត្វ និងរុក្ខជាតិ ត្រូវអស់ជិវិត៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Genk