ប្លែកៗ ៖ នៅក្នុងការស្វែងរកទីកន្លែងសម្រាប់ថតរូប ដែលល្អឥតខ្ចោះ ប្រជាជននៅ Nanjing ត្រូវបានគេប្រទះឃើញកាលពីពេលថ្មីៗនេះ មានមនុស្សមួយចំនួន បានទាត់ ធាក់ និងឡើងលើដើមឈើ ខណៈ ជាទូទៅបានធ្វើឲ្យខូចដើមឈើ cherry ដែលមានឈ្មោះល្បីល្បាញ របស់ទីក្រុង Nanjing នេះ ដើម្បីស្វែងរកកន្លែងដែលអាច selfie បានស្អាត ។
រូបភាពដែលបង្ហាញពីទង្វើរបស់ពួកគេបាន ធ្វើឲ្យមានការសាយភាយនៅលើបណ្តាយផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដោយមានប្រជាជនជាច្រើនបាន ធ្វើការប្រឆាំងទៅ នឹងទង្វើអសីលធម៌នៃឥរិយាបថគួរឲ្យអាម៉ាស់នឹង គ្មានភាពរីកចម្រើនរបស់ពួកគេ ។
ជនជាតិចិនដែលរស់នៅក្រៅប្រទេស បានដៀលក្រុមមនុស្សអសីលធម៌ទាំងនោះថា Chinese pigs ខណៈពេលដែលពលរដ្ឋចិនរស់នៅក្នុងស្រុក បានដៀលក្រុមមនុស្សអសីលធម៌ទាំងនោះថា Chinese monkeys ។
តើអ្នកទាំងអស់នេះនឹង បានអានរបាយការណ៍ទាំងនេះ ? តើពួកគេនឹងមានអារម្មណ៍ថា ខ្មាស់អៀនចំពោះឥរិយាបទ ដែលគ្មានភាពរីកចម្រើន របស់ពួកគេដែរឬតេ ? ហើយនេះគឺជាចម្ងល់ដែលមានប្រជាជនផ្សេងៗទៀតមួយចំនួន មានការងើយង្ងល់អំពីទង្វើដែលឲ្យអាម៉ាស់របស់ពួកគេទាំងនោះ ។
នៅក្នុងឆ្នាំនេះគឺជាឆ្នាំស្វា ដូច្នេះ អ្នកទាំងអស់នេះអាចនឹងប្រែទៅជាសត្វស្វា? នេះបើយោងតាម អ្នកខមមិនបែបកំប្លែង នៅលើបណ្តាញសង្គមរបស់ប្រទេសចិន (@米乐君) ។
យ៉ាងណាមិញ បើតាមខមមិនអ្នកលេងបណ្តាញសង្គមម្នាក់ផ្សេងទៀតបានខមមិនបែបរិះគន់ លក្ខណៈ
ឌឺដងឲ្យដឹងថា ពួកគេ គឺជាក្រុមប្រជាជន អ្នកស្រែចូលក្រុង ។ ចឹងទេ បើចង់ថតរូបជាមួយនឹង
ទិដ្ឋភាពស្រស់ស្អាតនៃដើមឈើដូចជនបទ ចូរទៅថតរូបនៅឧទ្យានក្រុងសៀងហៃទៅ បើមានពេលទំនេរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ shanghaiist