ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ បានបំផ្ទុះគ្រាប់បែកច្នៃ នៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង សៀងហៃ ប្រទេសចិន ដែលបានបណ្តាលឲ្យអ្នកដំណើរ ៤ នាក់ ទទួលរងរបួស ធ្ងន់ និងស្រាល ខណៈជនដៃដល់បំផ្ទុះគ្រាប់បែកនោះ ក៏រងគ្រោះដូចគ្នាដែរ ពោល រងរបួសធ្ងន់ ក្រោយពីព្យាយាម យកកាំបិទអារកខ្លួនឯង ក្រោយបើកការវាយប្រហារ ។
ប្រភពពីមន្រ្តីសន្តិសុខប្រទេសចិន អោយ ដឹងថា ការវាយប្រហារលើកនេះ បានកើតឡើង វេលារសៀលថ្ងៃអាទិត្យម្សិលមិញនេះ ម៉ោង ៣ (ម៉ោងក្នុងស្រុកប្រទេសចិន) ។ សាក្សីរស់ជួបហេតុការ ណ៍ដោយផ្ទាល់ ដែលមានឈ្មោះថា Ni Bowen គូសបញ្ជាក់ដល់សារព័ត៌មាន Associated Press ឲ្យដឹងថា នាងកំពុងតែរង់ចាំត្រួតពិនិត្យសុវត្ថិភាព នៅឯអាកាសយានដ្ឋានអន្តរជាតិ Pudong នា ទីក្រុង សៀងហៃ រំពេចនោះស្រាប់តែឮសម្លេងផ្ទុះយ៉ាងខ្លាំង ក្រោយពី គ្រាប់បែកច្នៃ មានសារជាតិ រំសេវនៅដបស្របៀរត្រូវបានបំផ្ទុះឡើង ។ ជនរងគ្រោះ ៤ នាក់ កំពុងតែទទួលនូវការព្យាបាលនៅ ក្នុងមន្ទីរពេទ្យក្នុងស្រុក ខណៈ ជនដៃដល់ ដែលបានព្យាយាមអារកខ្លួនឯងនោះ ត្រូវយកទៅព្យា បាលដូចគ្នាដែរ ។ ចេតនា និងអត្តសញ្ញាណជនដៃដល់ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ៕
Airport officials: Explosion at #Shanghai Pudong Airport caused by “self-made explosives,” at least 3 injuredhttps://t.co/SCEwXvFobq
— CCTVNEWS (@cctvnews) June 12, 2016
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន/ប៊ីប៊ីស៊ី