ចិន៖ តាមការអោយដឹងពីប្រព័ន្ធផ្សព្វផ្សាយ CNTV កាលពីពេលថ្មីៗនេះថា ឱសថបុរាណ
ធម្មជាតិប្រមាណជា ៦ទៅ ៧មុខរបស់ប្រទេសចិន ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ដ ស្រាវជ្រាវ
ផ្នែកឱសថពិភពលោក ហ៊ានអោយតម្លៃដល់ទៅ ៥០០ ពាន់លានយ័ន(៥០០ billion yuan)
ដែលស្មើនឹងទឹកប្រាក់ជាង ៨០០លានដុល្លារអាមេរិក។
លោក Su Gangqiang ប្រធានរដ្ឋបាល ក្នុងការវាយតម្លៃឱសថបុរាណប្រទេសចិន បាន
និយាយថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ឱសថបុរាណដែលមានក្នុងរូបភាពខាងក្រោម
នេះ ត្រូវបានក្លីនិកក្នុងស្រុកចំនួន១៦ មជ្ឃមណ្ឌលពិសោធន៍ឱសថបុរាណ ៣០០កន្លែង
និងការពិសោធន៍ ១១៨ដងផ្សែងទៀត ទទួលស្គាល់ថា វាពិជាមានប្រសិទ្ធិភាព ក្នុងការ
លាយបញ្ចូលជាមួយ ឱសថសាស្រ្ដ តាមបែបវិទ្យាសាស្រ្ដពិតមែន (ការពិសោធន៍ឆ្នាំ
២០១១) ។
យោងតាមការពិសោធន៏ នៃប្រទេស ៩ទូទាំងពិភពលោក ដែលរួមមានសហរដ្ឋអាមេរិក
អង់គ្លេស និងបារាំងជាដើម បានសង្កត់ធ្ងន់ថា ឱសថបុរាណទាំងនេះ គឺមានប្រសិទ្ធិភាព
ខ្លាំងណាស់ សម្រាប់ព្យាបាល ក៏ដូចជាការទប់ស្កាត់ជម្ងឺថ្លើមប្រភេទ B និងមេរោគ HIV/
AIDS ផងដែរ (Effective in Controlling hepatitis B and HIV/AIDS.) ៕
ដោយ៖ នារី
ប្រភព៖ jschina