CamNews

យានយន្ត 

ក្រុមហ៊ុន Chevrolet ប្រកាសកំណែទម្រង់ថ្មី នៃម៉ូដែល Chevrolet Colorado Z71 ស៊េរី 2015

យានយន្ដ ៖ ក្រុមហ៊ុនផលិតរថយន្ដ Chevrolet ទំនងជាប្រិយមិត្ដធ្លាប់ស្គាល់ច្បាស់ហើយ ថា ជាក្រុហ៊ុន​របស់ប្រទេសសហរដ្ឋអាមេរិក ដែលផ្ដោតសំខាន់លើប្រភេទរថយន្ដទំនើប ហើយ​ប្រណិត ទៀតផង ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន​សូមបង្ហាញពីស្នាដៃ កំណែទម្រង់ មួយទៀតគឺ ម៉ូដែល Chevrolet Colorado Z71​ 2015 ។ 

យោងតាមការបកស្រាយរបស់គេហទំព័រ បានបង្ហើបឲ្យដឹងថា​​ ម៉ូដែល Chevrolet Colorado Z71​ 2015 នេះ គឺជាប្រភេទរថយន្ដ ដែលក្រុមហ៊ុន​បានសម្រេចជោគជ័យលើការផលិត តាំងពីចុងឆ្នាំ 2014 មកម្ល៉េះ ហើយសម្រាប់អ្វីដែលកំពុងលើកឡើងពេលនេះ គឺ ចង់បញ្ជាក់ថា ក្រុមហ៊ុន​បានសម្រេច គំនិងកែឆ្នៃបន្ថែម​​ទៀត លើទម្រង់ផ្នែកក្រោយនិង កង់ របស់រថយន្ដ ដែលក្រុមហ៊ុនបានចំណាយទុនដល់ទៅ ជាង​ ៣៣០០​​ ដុល្លារ សម្រាប់កំណែមួយនេះ ។ ដូច្នេះ ម៉ូដែលនេះ គឺមានដំណាក់កាលខុសប្លែកពីគ្នា បើទោះ​ជា ម៉ូដែល​តែមួយក៏ពិតមែន ។ 

សមាសភាពដែលរក្សាបានដដែល Chevrolet Colorado Z71​ 2015 មិនបានកែប្រែប្រព័ន្ធគ្រប់គ្រងបញ្ជា​ឡើយ​ បើសូម្បីតែកម្លាំងម៉ាស៊ីន ក៏នៅររក្សាបានត្រឹម កម្លាំង ២០០ សេះ ត្រូវនឹង​ ៤ ម៉ាស៊ីន ប្រើប្រអប់​លេខ​អូតូ បញ្ជាលើសមាសភាពកង់ទាំង​ ៤ ដែលអាចប្រើប្រាស់ល្បឿនល្បឿនបំផុតដល់ទៅ ១២៨ គ.ម/ម៉ោង រី ឯតម្លៃវិញគឺ ៣១៩០០ ដុល្លារ ។ 



Tags: Vehicle Chevrolet Colorado Z71 2015