ដោយមានទ្រព្យសរុប ៨០,៤ពាន់លានដុល្លារអាមេរិក បើគេចែកជាមធ្យម រាប់ចាប់ពីថ្ងៃកំណើត
មហាសេដ្ឋី Bill Gates រកបាន ៣,៧៤លានដុល្លារ ក្នុង១ថ្ងៃ។
Mark Zuckerberg ស្ថាបនិករបស់ Facebook និង Bill Gates ស្ថាបនិករបស់ Microsoft
Jeff Bezos អគ្គនាយកប្រតិបត្តិរបស់ Amazon ដែលទើបតែមានអាយុ ៥១ឆ្នាំពេញ កាលពីប៉ុន្មាន
ថ្ងៃកន្លងទៅនេះ ត្រូវបានគេរាយការណ៍ថា មានទ្រព្យសរុប ២៨ពាន់លានដុល្លារអាមេរិក។ បើ
តាមទំព័រ CNBC ក្នុង ១ថ្ងៃ មហាសេដ្ឋីនេះ អាចរកបានជាមធ្យម ១,៥លានដុល្លារអាមេរិក បន្ទាប់
ពីគេយកចំនួនទឹកប្រាក់ ចែកឱ្យចំនួនថ្ងៃនៃអាយុរបស់គាត់។
Jeff Bezos អគ្គនាយកប្រតិបត្តិរបស់ Amazon រកបានជាមធ្យម ១,៥លានដុល្លារអាមេរិក ក្នុង ១ថ្ងៃ
ចំនួនចំនួនខាងលើនេះ មិនមែនតិចតួចនោះទេ ប៉ុន្ដែ វាក៏មិនទាន់ជាចំនួនច្រើនបំផុតនោះដែរ បើ
ធៀបនឹងលោក Bill Gates ស្ថាបនិករបស់ Microsoft និង Mark Zuckerberg ស្ថាបនិករបស់ Face
book ដែលរកបានជាមធ្យម ជាង ៣ដុល្លារ ក្នុង១ថ្ងៃ។ ដោយឡែក កាលពីឆ្នាំ Bill Gates រកបាន
ដល់ទៅ ១១,៥លានដុល្លារក្នុង ១ថ្ងៃ នេះបើតាមរបាយការណ៍របស់ Oxfarm ។
Anne Cox Chambers មហាសេដ្ឋីនី ជាប់លំដាប់ថ្នាក់លេខ ៥០ ក្នុងបញ្ជីមហាសេដ្ឋី
ដែលរកបានប្រាក់ក្នុង ១ថ្ងៃ ច្រើនជាងគេក្នុងលោក
ខាងក្រោមនេះ គឺជាបញ្ជីរាយនាមស្ដីអំពីមហាសេដ្ឋីទាំង ៥០រូប ដែលរកបានប្រាក់ច្រើនជាងគេ
បង្អស់លើពិភពលោក ក្នុង ១ថ្ងៃ។
ការគន់គូររបស់ CNBC ជួយឱ្យគេប្រៀបធៀបនូវអាយុ និងទ្រព្យរបស់បណ្ដាមហាសេដ្ឋីល្បីៗ
ក្នុងលោក ដោយរាប់ចាប់ពីថ្ងៃកំណើតរបស់ពួកគេ។ ក្នុងបញ្ជីនេះ ក៏មានស្ថាបនិករបស់ Google
លោក Larry Page និង Sergey Brin រួមនឹងស្ថាបនិករបស់ Nike លោក Phil Knight ក៏ដូចជា
ម្ចាស់ Wall Street លោក George Soros និង Carl Icahn ។ល។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNBC