ការពិតទៅវាប្រហែលជាមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេដែលជនជាតិជប៉ុនបានបង្កើត
បានជាឈុតយន្តមួយដែលអាចអោយមនុស្សសម្រាលកម្លាំងក្នុងការធ្វើការងារប្រចាំថ្ងៃនេះ។
ព្រោះជនជាតិជប៉ុនគឺជាអ្នកដែលពូកែស្វែងរុករកបង្កើតសមិទ្ធិផលដែលទាក់ទងនិងវិទ្យាសាស្រ្តុ។
គំនិតនៃការបង្កើតឈុតយន្តបែបនេះគឺមានឡើងតាំងពីឆ្នាំ ១៩៦០ មកម្លេះតែសព្វថ្ងៃនេះគេបាន
ឃើញមានភាពដែលអាចទៅរួចជាច្រើនចំពោះគំនិតស្រមើស្រមៃមួយនេះ។
ឈុតយន្តដែលត្រូវបានគេហៅថា HAL បានចេញសាកល្បងដោយក្រុមនិស្សិតសាលកវិទ្យល័យ
មួយនៅជប៉ុនដែលឈុតនេះត្រូវបានគេសាងឡើងមានទំងន់ ៩.២ គីឡូក្រាមនិងដឹកនាំការបង្កើត
ដោយលោក Hiroshi Kobayashi។ ក្រុមអ្នកវិទ្យាសាស្រ្តដែលបានបង្កើតឈុតនេះឡើងប្រាប់ថា
វាជាជំហានដំបូងនៃការឆ្នៃបង្កើតអ្វីដែលអាចជួយដល់មនុស្សចាស់អោយមានជីវិតចលនាដូចជា
មនុស្សជំទង់។