CamNews

តារា 

កូនប្រុសទាំងបីរបស់តារាថៃរូបនេះ កាន់តែធំ កាន់តែសង្ហា កាត់ទៅរកឪពុកបេះបិទតែម្តង

ព័ត៌មានកំសាន្ត ៖ តារាថៃជើងចាស់ នាង Kejmanee Pichaironnarongsongkhram និងស្វាមីគឺ លោក Jetrin Wattanasin ដែលបានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជាង ១០ ឆ្នាំទៅហើយនោះ ពេលនេះឃើញថាជីវិតប្តីប្រពន្ធរបស់តារាប្រុសស្រីទាំងពីរដួងនេះគឺនៅល្អជាមួយគ្នា មានពេលខ្លះផ្អែមល្អែមកាន់តែច្រើនឡើងៗ ដូចពាក្យចាស់ពោលថា កាលនៅក្មេងស្រលាញ់គ្នាម្តង ចាស់កោងខ្នងស្រលាញ់គ្នាម្តងទៀត ពិតជាមិនខុសមែន ។ 

នាង Kejmanee Pichaironnarongsongkhram និងស្វាមីត្រូវបានមហាជនស្គាល់កាន់តែច្បាស់និងមានឈ្មោះល្បីជាថ្មីម្តងទៀត បន្ទាប់ពីលេចលឺដំណឹងថា​ នាងនិងស្វាមីបង្កើតបានកូនប្រុសរូបសង្ហា ៣ នាក់ ហើយក្រោយមកក៏លេចរូបថតខ្លះៗ ធ្វើឲ្យមិត្តនារីនៅក្នុងបណ្តាញសង្គមនាំគ្នាចែកចាយជាបន្តបន្ទាប់ ព្រោះសុទ្ធតែជាបុរសសង្ហាតែម្តង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sanook បានឲ្យដឹងថា ពេលនេះកូនប្រុសទាំងបីរបស់តារាថៃរូបនេះ កាន់តែធំ កាន់តែសង្ហា កាត់ទៅរកឪពុក នៅកំលោះបេះបិទតែម្តង ។ ចុះមិត្តអ្នកអានគិតយ៉ាងណាដែរ ចំពោះកំលោះសង្ហាទាំងបីដួងនេះ?












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Sanook 


Tags: Kejmanee Pichaironnarongsongkhram Jetrin Wattanasin