CamNews

តារា 

អស់ទាស់! ឪពុករបស់កំលោះសង្ហាទាំង ៣ លើកដៃសំពះគូទភិរិយា ព្រោះធ្វើរឿងមិនគប្បី

ព័ត៌មានកំសាន្ត ៖ តារាសម្តែងជើងចាស់ លោក Jetrin Wattanasin ត្រូវាបានធ្វើរឿងមិនគាប្បីចំពោះភរិយា ហើយនៅពេលដែលដឹងខ្លួន លោកក៏សម្រេចចិត្តលើកដៃសំពះគូទតែម្តង ។ 

ដោយយោងតាមបង្ហោះរូបថត តារាថៃរូបនេះបានឲ្យដឹងថា លោក Jetrin Wattanasin បានបង្ហោះរូបថតមួយសន្លឹកដែលរូបលោកអង្គុយបត់ជើង និងលើកដៃសំពះគូទភរិយា ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "សូមទោសប្រពន្ធសម្លាញ់" ។ ប៉ុន្តែរូបលោកក៏មិនបានបញ្ជាក់ថា មកពីរឿងអ្វីដែរ ។ 

ការពិតទៅវាមិនមែនជារឿងធំដុំអ្វីនោះទេ ព្រោះតាំងពីរៀបការរហូតមានកូនដល់ទៅ ៣ នាក់នេះមក ជីវិតគូរបស់នាង Kejmanee Pichaironnarongsongkhram និងលោក Jetrin Wattanasin ហាក់បីដូចជា មិនដែលមានរឿង ឬ ប្រកាសថាចង់លែងលះគ្នាសូម្បីម្តងណាឡើយ ផ្ទុយទៅវិញគឺមានតែភាពផ្អែមល្អែមធ្វើឲ្យអ្នកដទៃច្រណែនទៅវិញ ។ ដូច្នេះហើយទើបមហាជនគិតថា រូបនេះគឺបង្ហោះក្នុងអត្ថន័យលេងសើចនោះទេ ៕

-ចុចអាន ៖ ក្មេងប្រុសម្នាក់ ក្នុងចំណោមបងប្អូនដែលសង្ហាទាំងបី ពេលនេះកាត់ម៉ូដសក់ថ្មី សង្ហាជាងមុនទ្វេដង!








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Kejmanee Pichaironnarongsongkhram Jetrin Wattanasin