កំសាន្ត ៖ ក្រោយរៀបការជាមួយគ្នាអស់រយៈពេលជិត ២០ ឆ្នាំមកនេះ តារាសម្តែងថៃជើងចាស់ នាង Kejmanee Pichaironnarongsongkhram និងលោក Jetrin Wattanasin ទទួលបាននូវចំណងដៃអាពាហ៍ពិពាហ៍ គឺកូនប្រុស ៣ នាក់ ដែលសុទ្ធតែមានរូបរាងស្រស់សង្ហាកាត់ទៅតាមឪពុក និងមុខមាត់ស្រស់ស្អាតដូចជាម្តាយយ៉ាងចឹង ។
អ្វីដែលគួរអោយកត់សម្គាល់នោះគឺ កូនប្រុសពៅរបស់តារាសម្តែងថៃទាំងពីរដួងនេះ គឺមានឈ្មោះថា JM Wattanasin បានធ្វើឲ្យប្រជាជននៅក្នុងស្រុកថៃ ភ្ញាក់ផ្អើលជាមួយនឹងសន្ទុះនៃការធំធាត់ ព្រមទាំងរូបរាងសង្ហាមិនចាញ់បងប្រុសទាំងពីរ ឬក៏ដូចជាឪពុករបស់ខ្លួនផ្ទាល់តែម្តង ។
ចង់ដឹងថា JM Wattanasin មានរូបរាងស្រស់សង្ហាដូចដែលគេថា ឬយ៉ាងណា សូមធ្វើការទស្សនារូបថតរបស់ក្មេងប្រុសរូបនេះ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar