ព័ត៌មានកំសាន្ត ៖ តារាសម្តែងទាំងស្វាមីទាំងភរិយា គឺ លោក Jetrin Wattanasin និងនាង Kejmanee Pichaironnarongsongkhram ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ទេថា ឆាកជីវិតគ្រួសាររបស់នាងគឺប្រៀបដូចជាស្រមោចនិងស្ករ ទាំងកូនប្រុសនិងស្វាមី សុទ្ធតែជាមនុស្សស្តាប់ ដំបូន្មាន និងចេះអាធ្យាយស្រ័យគ្នាទៅវិញទៅមក ។
តាំងពីរៀបការជាមួយនិងស្វាមីអស់រយៈពេលជាង ១០ ឆ្នាំមកនេះ នាង Kejmanee Pichaironnarongsongkhram និងស្វាមីក៏បានទទួលនូវកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ពួកគេ នោះគឺកូនប្រុសទាំង ៣ ដែលមានរូបរាងសង្ហាៗដូចគ្នា ។
ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ kapook បានឲ្យដឹងថា កូនប្រុសពៅរបស់តារាថៃរូបនេះ ពេលនេះកាត់ម៉ូដសក់ថ្មី សង្ហាជាងមុនទ្វេដង ហើយនៅពេលដែល Fans នារីៗបានឃើញហើយពិតជាលង់ស្នេហ៏យ៉ាងខ្លាំងតែម្តង ៕
នេះគឺជារូបថតទើបកាត់សក់ម៉ូដថ្មី
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook